អបអរសាទរ អត្តពលិកនៃព្រះរាជាណាចក្រកម្ពុជា ដែលបានដណ្ដើមមេដាយយ៉ាងច្រើនសន្ធឹកសន្ធាប់ជូនជាតិ ពីព្រឹត្តិការណ៍ប្រកួតកីឡាស៊ីហ្គេមលើកទី៣២នេះ

ភ្នំពេញ ៖ ការប្រកួតកីឡាក្នុងព្រឹត្តិការណ៍ស៊ីហ្គេមលើកទី 3២ ឆ្នាំ ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនេះ អត្តពលិកនៃព្រះរាជាណាចក្រកម្ពុជាបានដណ្ដើមមេដាយជូនជាតិនៅក្នុងព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍លើកទី ៣២ នេះបានយ៉ាងច្រើន។

នៅក្នុងព្រឹត្តិការណ៍ដ៏ធំជាប្រវត្តិសាស្ត្រសម្រាប់កម្ពុជាដែលធ្វើជាម្ចាស់ផ្ទះនេះ អត្តពលិករបស់កម្ពុជាទទួលបានមេដាយ សរុបចំនួន ២៨២ គ្រឿង ក្នុងនោះមេដាយមាសចំនួន ៨១គ្រឿង ,ប្រាក់ចំនួន ៧៤ និងមេដាយសំរិទ្ធចំនួន ១២៧គ្រឿង។

សូមជម្រាបផងដែរថា ព្រឹត្តិការណ៍ប្រវត្តិសាស្ត្រដែលកម្ពុជាទទួលធ្វើជាម្ចាស់ផ្ទះការប្រកួតកីឡាស៊ីហ្គេមលើកទី ៣២ ឆ្នាំ ២០២៣ បានបញ្ចប់ការប្រកួតគ្រប់ប្រភេទវិញ្ញាសាកីឡាដោយជោគជ័យ ហើយនៅល្ងាចថ្ងៃពុធ ទី ១៧ ខែឧសភាឆ្នាំ ២០២៣នេះ កម្ពុជានឹងប្រារព្ធកម្មវិធីបិទដ៏ធំនាពហុកីឡដ្ឋានជាតិមរតកតេជោ ចាប់ពីវេលាម៉ោង 4 រសៀលតទៅ៕

ដោយ៖វិកគី

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២