អបអរសាទរ កម្ពុជាបានចុះកិច្ចព្រមព្រៀងទទួលបានសិទ្ធិពេញលេញក្នុងការធ្វើជាម្ចាស់ផ្ទះ រៀបចំព្រឹត្តការណ៍ កីឡាយុវជនអូឡាំពិកអាស៊ីលើកទី៥ នាឆ្នាំ២០២៩

ភ្នំពេញ ៖កម្ពុជាបានចុះកិច្ចព្រមព្រៀងទទួលបានសិទ្ធិពេញលេញក្នុងការធ្វើជាម្ចាស់ផ្ទះ រៀបចំព្រឹត្តការណ៍ កីឡាយុវជនអូឡាំពិកអាស៊ីលើកទី៥ ឆ្នាំ២០២៩ (The 5th Asian Youth Games 2029) ។ក្រោយពីទទួលបានភាពជោគជ័យក្នុងការទទួលធ្វើជាម្ចាស់ផ្ទះក្នុងព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍លើកទី ៣២ ឆ្នាំ ២០២៣ ដោយកម្ពុជាទទួលរៀបចំធ្វើជាម្ចាស់ផ្ទះប្រកបដោយភាពជោគជ័យ បន្ទាប់ពីថ្ងៃបិទកាលពីម្សិលមិញនេះរួចមក ។

ដោយឡែកព្រឹត្តិការណ៍នេះគឺកាន់តែអស្ចារ្យថែមទៀត ពោលគឺលំដាប់ទ្វីប ប្រទេសកម្ពុជាបានទទួលសិទ្ធិពេញលេញក្នុងការធ្វើជាម្ចាស់ផ្ទះ រៀបចំព្រឹត្តការណ៍ កីឡាយុវជនអូឡាំពិកទ្វីបអាស៊ីឆ្នាំ២០២៩ ដែលមានប្រទេសចូលរួមប្រកួតរហូតដល់ទៅ 46ប្រទេស ។

សូមបញ្ជាក់ផងដែរថា កម្ពុជាទទួលបានសិទ្ធិក្នុងការរៀបចំព្រឹត្តិការណ៍ដ៏ធំនេះ កាលពីមហាសន្និបាតលើកទី៤០ របស់ក្រុមប្រឹក្សាអូឡាំពិកអាស៊ី (OCA) ដែលបានប្រព្រឹត្តទៅនៅទីក្រុងឌូបៃ ប្រទេសអារ៉ាប់រួមកាលពីឆ្នាំ២០២១កន្លងមកនេះ៕

  

ដោយ៖វិកគី

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២