សប្បាយភ្នែកទៀតហើយ! កីឡាករជើងខ្លាំងបរទេសជាច្រើនរូបឡើងមកសាកកណ្តាប់ដៃគ្នា នៅលើសង្វៀនម៉ាសហ្វៃ នាចុងសប្តាហ៍នេះ

ភ្នំពេញ ៖ កាន់តែប្លែក ថ្មីជាមួយវត្តមានកីឡាករជើងខ្លាំងមកពីបរទេសជាច្រើនរូបនឹងមកប្រកួតសាកកណ្តាប់ដៃជាមួយកីឡាករកំពូលៗរបស់កម្ពុជាក្នុងកម្មវិធី Mas Fight Cambodia នាថ្ងៃទី ២១ ខែឧសភា ឆ្នាំ ២០២៣ ចុងសប្តាហ៍នេះ ។

នៅក្នុងកម្មវិធីប្រកួត លើសង្វៀន Mas Fight Cambodia នាចុងសប្តាហ៍នេះនឹងមានការប្រកួតគូពិសេសៗជាច្រើន ដូចជាការប្រកួតគូពិសេសគុនខ្មែរ, គូមិត្តភាពគុនខ្មែរជាតិ និងអន្តរជាតិ និងការប្រកួតលក្ខណៈម៉ាសហ្វៃមួយទឹក៩នាទីជាដើម ។

គូពិសេសគុនខ្មែរទី១ កីឡាករចិត្ត មុន្នី មកពីក្លឹបកងពលតូចលេខ៧០ប្រកួតជាមួយកីឡាករសឹង្គ អគីណេត មកពីអេភូថងកីឡា។គូទីពីរប្រាក់ ឌីណា មកពីក្លឹបតាឯកដំបងដែកខេត្តព្រៃវែង ត្រូវប្រកួតជាមួយភួង ណាំហុង មកពីក្លឹបសុភានូគុនខ្មែរ។គូទី៣ ឡុង ខ្លាសិក មកពីក្លឹបសាលវន្តកីឡា ជួបប្រកួតជាមួយ សូដា សភាព មកពីក្លឹប៨៨៨៨គុនខ្មែរ

ចំណែកឯអេលីត ភក្ដី មកពីក្លឹបនាយកដ្ឋានអង្ករក្ស ត្រូវប៉ះជាមួយកីឡាករកង ឆាយឌែន មកពីប្រទេសឡាវ ការប្រកួតលក្ខណៈម៉ាស់ហ្វៃ១ទឹក៩នាទី ។

កីឡាករជើងខ្លាំងវ៉ាន ចំវឿន មកពីក្លឹបឃ្លាំងមឿងកីឡាខេត្តពោធិ៍សាត ជួបប្រកួតជាមួយ សាក់មុឡុន សាក់បូម មកពីប្រទេសថៃ ។ហើយអេលីត សុខហ៊ុច មកពីក្លឹបនាយកដ្ឋានអង្ករក្ស ប៉ះជាមួយកីឡាករឆ្លងដែន ម៉ាហ្សូន អ៊ីហ្គរ មកពីប្រទេសរុស្សី ។

នៅក្នុងកម្មវិធីប្រកួតប្រដាល់គុនខ្មែរលើសង្វៀន Mas Fight Cambodia នាចុងសប្តាហ៍នេះនឹងមានការផ្សាយជូនទស្សនា ដោយសេរីនៅស្ថានីយ៍ទូរទស្សន៍ថោន សង្កាត់គីឡីម៉ែត្រលេខ៦ និងនៅលើទំព័រហ្វេសប៊ុកផេក TOWN FULL HDTV និងTown Sports ចាប់ពីវេលាម៉ោង៣រសៀលតទៅ រៀងរាល់ថ្ងៃអាទិត្យ ៕

ដោយ៖វិកគី

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២