កក្រើកហើយ នៅលើសង្វៀនម៉ាសហ្វៃចុងសប្តាហ៍នេះ សុទ្ធតែកំពូលកីឡាករ កីឡាការិនីជើងខ្លាំងទាំងជាតិ និងអន្តរជាតិ

ភ្នំពេញ៖ នៅថ្ងៃអាទិត្យទី២៨ ខែឧសភា ខាងមុខនេះ កីឡាករ កីឡាការនីជាតិ និងអន្តរជាតិ ដែលសុទ្ធតែជាកីឡាករ កីឡាការិនីជើ់ងខ្លាំងជាច្រើនរូបបានណាត់គ្នា ឡើងលើសង្វៀនម៉ាហ្វៃ ដើម្បីសាកកណ្តាប់ដៃ និងសាកក្បាច់គុនគ្នាថាតើអ្នកណាជាជើង​ខ្លាំងនៅលើសង្វៀនម៉ាស់ហ្វៃខេមបូឌារបស់ស្ថានីយ៍ទូរទស្សន៍ថោន នាថ្ងៃអាទិត្យចុងសប្តាហ៍នេះ?។

ការប្រកួតលក្ខណៈគុនខ្មែរមួយទឹកមាន៣នាទី ប្រកួត៣ទឹក ហើយកីឡាករដែលនឹងត្រូវឡើងប្រកួតនៅលើសង្វៀនម៉ាស់ហ្វៃរបស់ស្ថានីយ៍ទូរទស្សន៍ថោន នៅថ្ងៃអាទិត្យចុងសប្តាហ៍នេះរួមមាន៖ កីឡាករអេលីត មឿនពេជ្យ មកពីក្លិបនាយកដ្ខានអង្គរក្ស ប្រកួតជាមួយកីឡាករឡុង អាដា មកពីក្លិបខ្លារខិនមានរិទ្ធ។ កីឡាការសារឿន ទិត្យ មកពីក្កឹបជ្រ័យសែនជ័យ ប្រកួតជាមួយ រិទ្ធី ខ្លាស របស់ក្លឹបអរុណរះកីឡា ។ អេលីត ណាំឆៀវ មកពីនាយកដ្ខានអង្គរក្ស ប្រកួតជាមួយសូដា មាន់ព្រៃ របស់ក្លឹប៨៨៨៨គុនខ្មែរ។

សម្រាប់គូមិត្តភាពលក្ខណៈអន្តរជាតិវិញគឺមានវត្តមានកីឡាការនីជើងខ្លាំងរបស់កម្ពុជា ត្រូវប្រកួតប៉ះជាមួយកីឡការនីថៃ ណាងសាវស៊ុវ់ាតឆាដា ណាំមរ៉ាក់ ការប្រកួតនេះមាន៣ទឹក ដោយក្នុងមួយទឹកមានរយៈពេល៣នាទី។

ដោយឡែកជំនួបគូពិសេសម៉ាសហ្វៃអន្តរជាតិខ្លាចាស់កំពូលល្បិចម៉ន សាមេត មកពីក្លឹបកងចក្ររាជសី ត្រូវប្រកួតជាមួយកីឡាករឡាវ ភេតអាណាន់ យីម ក្នុងប្រភេទទម្ងន់៦០ គីឡូក្រាម។ហើយគូពិសេសមិត្តភាពអន្តរជាតិ ដែលអ្នកគាំទ្របានទន្ទឹងរង់ចាំជាយូរមកហើយនោះគឺវត្តមានម្ចាស់មេដាយមាសស៊ីហ្គេមកីឡករម៉ឺន មេឃា មកពីក្លឹបអេពូថងកីឡា ជួបប្រកួតជាមួយ កុលាបដាំ វ៉ស៊ុងនឿន មកពីប្រទេសថៃ។

ការប្រកួតនាថ្ងៃអាទិត្យចុងសប្តាហ៍នេះគឺសុទ្ធសឹងតែជាគូជក់ចិត្ត ហើយសុទ្ធតែជាកីឡាករ កីឡាការិនីជើងខ្លាំង ដែលទាំងអស់នេះនាំមកជូនដោយស្ថានីយ៍ទូរទស្សន៍ថោន ដោយរួមសហការជាមួយក្រុមហ៊ុនខ្មែរប៊ែវើរីជីស នឹងមានការផ្សាយផ្ទាល់ចាប់ពីវេលាម៉ោង៣រសៀលតទៅ នៅស្ថានីយ៍ទូរទស្សន័ថោន ដែលមានទីតាំងស្ថិតនៅក្នុងសង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឬស្សីកែវ និងមានការផ្សាយបន្តផ្ទាល់នៅលើហ្វេសប៊ុកផេក Town Sportsផងដែរ៕

ដោយ៖ វិកគី

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២