សហព័ន្ធកីឡាគុនខ្មែរ និងឃីកបុកស៊ីង បានរៀបចំពិធីសំណេះសំណាល់​ និង​ពិសារ​បាយ​សាមគ្គី​ មហា​គ្រួសារ​នៃសហព័ន្ធ​ទាំង​ពីរ​

ភ្នំពេញ៖ សហព័ន្ធកីឡាគុនខ្មែរ និងឃីកបុកស៊ីងបានរៀបចំពិធីសំណេះសំណាល់ ​និង​ពិសារ​បាយ​សាមគ្គី​ មហា​គ្រួសារ​នៃសហព័ន្ធ​ទាំង​ពីរ​ ដែល​បាន​ចូល​ក្នុង​ព្រឹត្តិការណ៍​កីឡា SEA GAMES 2023 លើកទី៣២ ដែលបានប្រព្រឹត្តិទៅនៅ​ល្ងាច​ថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៣ នៅសណ្ឋាគារភ្នំពេញ។

កម្មវិធីដ៏រីករាយនេះធ្វើឡើងក្រោមវត្តមានរបស់ឯកឧត្តម​ ឧត្ដមសេនីយ៍​ឯក​ តែម ម៉ឺន ប្រធានសហព័ន្ធកីឡាប្រដាល់គុនខ្មែរ​ និង​ឯក​ឧត្ដម​ ហេង​ សុខ​ឃន​ ប្រធាន​សហព័ន្ធ​កីឡា​ ឃីក​ បុក​ ស៊ីង ថ្នាក់ដឹកនាំកីឡាទាំងពីរ កីឡាករ កីឡាការនី និងព្រឹទ្ធាចារ្យកីឡាជាច្រើនរូបទៀត។

ឯកឧត្តម​ ឧត្ដមសេនីយ៍​ឯក​ តែម ម៉ឺន ប្រធានសហព័ន្ធកីឡាប្រដាល់គុនខ្មែរ​ និង​ ឯក​ឧត្ដម​ ហេង​ សុខ​ ឃន​ ប្រធាន​សហព័ន្ធ​កីឡា​ ឃីក​ បុក​ ស៊ីង​​ បានអញ្ជើញសំណេះ សំណាល់ និង​ ពិសារ​បាយ​សាមគ្គី​ មហា​ គ្រួសារ​ នៃសហព័ន្ធ​ទាំង​ ពីរ​ ដែល​បាន​ចូល​ក្នុង​ ព្រឹត្តិការណ៍​កីឡា SEA GAMES 2023 លើកទី៣២ ដែលជាព្រឹត្តិការណ៍ប្រវត្តិសាស្រ្តរបស់ប្រទេសកម្ពុជា ដែល​សហព័ន្ធ​កីឡា​ប្រដាល់​គុន​ខ្មែរ​ ដណ្តើមបានមេដាយមាសចំនួន១៤ គ្រឿង មេដាយប្រាក់ចំនួន ៣ គ្រឿង និងមេដាយសំរិទ្ធ ២ គ្រឿង។ ចំណែក​សហព័ន្ធកីឡា​ ឃីក​ បុកស៊ីង​ ដណ្តើមបានមេដាយមាសចំនួន ៦ គ្រឿង មេដាយប្រាក់ ១ គ្រឿង និងមេដាយសំរិទ្ធ ៦ គ្រឿង។

​ ក្នុង​ឱកាស​នេះ​ដែរ​ ឯកឧត្តម​ ប្រធានសហព័ន្ធទាំង​ពីរ​បានបន្តថា ជាពិសេសនោះដែរ ក្នុងនាម​ ​ឯកឧត្តម​ទាំង​ពីរ​ សូម​ថ្លែង​អំណរគុណ​ យ៉ាង​ជ្រាលជ្រៅ​ចំពោះ​ ក្រុម​ហ៊ុនភាពជាដៃគូ គឺក្រុមហ៊ុនឆាមពានគ្រុបដោយបានឧបត្ថម្ភទឹកប្រាក់ចំនួន ១០០ លានរៀលជូន​មន្ត្រី​បច្ចេកទេស​ គ្រូបង្វឹក​ កីឡាករ​ កីឡាការិនី​ របស់​សហព័ន្ធ​ទាំង​ពីរ​ ។

សូមជម្រាបផងដែរថា នេះជាការជួបជុំមួយដ៏រីករាយបន្ទាប់ពីការប្រកួតកីឡាប្រដាល់គុនខ្មែរក៏ដូចជាវិញាសាឃីបុកស៊ីង នៅក្នុងព្រឹត្តិការណ៍ស៊ីហ្គេមលើកទី ៣២ ឆ្នាំ ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះបានបញ្ចប់ទៅ ប្រកបដោយភាពជោគជ័យកាលពីពេលថ្មីៗនេះផងដែរ៕

 

ដោយ៖វិកគី

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២