ភ្នំពេញ៖ក្រោយការប្រកួតដ៏ស្វិតស្វាញរវាងភ្នំពេញក្រោន ប៉ះជាមួយណហ្គាវើលដ៍ នៅកីឡដ្ឋានកងយោធពលខេមរភូមិន្ទ (ស្តាតចាស់)ម្សិលមិញនេះ ការប្រកួតពានរង្វាន់ Cambodian League Cup ២០២៣ បានរកឃើញម្ចាស់ជើងឯកហើយគឺក្លិបបាល់ទាត់ភ្នំពេញក្រោន ។


មុននឹងបញ្ចប់ការប្រកួត ហើយទទួលបានលទ្ធផលឈ្នះ ឬចាញ់ ក្រុមទាំងពីរបានប្រកួតគ្នាយ៉ាងស្វិតស្វាញដោយបញ្ចប់ ៩០ នាទីគឺលទ្ធផល ១ ទល់នឹង ១ ធ្វើឲ្យឈានចូលទៅដល់ការទាត់បាល់កាត់សេចក្តី ១១ ម៉ែត្រ ដោយក្នុងនោះគឺក្រុមបាល់ទាត់ភ្នំពេញក្រោនបានយកឈ្នះទៅលើណាហ្គាវើលដ៍ ដោយទទួលបានលទ្ធផល៣ ទល់នឹង២ ។


សូមជម្រាបផងដែរថា ក្រុមភ្នំពេញក្រោនជាម្ចាស់ជើងឯកឆ្នាំ២០២២ ឥឡូវនេះភ្នំពេញក្រោន នៅតែរក្សាតំណែងជាម្ចាស់ជើងឯករបស់ខ្លួនជាថ្មីម្តងទៀតកាលពីយប់មិញនេះក្នុងពានរង្វាន់ ខេមបូឌានលីគខាប់ ឆ្នាំ២០២៣ ដោយអ្នកចូលរួមទស្សនា ក្នុងការប្រកួតផ្តាច់ព្រ័ត្រ សរុបប្រមាណជា៤,៩៣២នាក់ ៕

ដោយ៖វិកគី

