កីឡាការិនី ខាន់ ជេសា បានធ្វើឱ្យកក្រើកពេញពិភពលោក ក្រោយពីទទួលបានមេដាយមាសជើងឯកពីព្រឹត្តិការណ៍ប្រកួត IBJJF World Champion 2023

ភ្នំពេញ៖ កីឡាការិនី ខាន់ ជេសា ទទួលបានមេដាយមាសជើងឯកពិភពលោក នៃការព្រឹត្តិការណ៍ IBJJF World Champion 2023 ក្រោយពីយកឈ្នះកីឡាការិនីប្រេស៊ីល Thamires Aquino នៅវគ្គផ្តាច់ព្រ័ត្រ ដែលការប្រកួតដ៏អស្ចារ្យនេះបានប្រព្រឹត្តិទៅ នាថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២៣ នៅលើទឹកដីសហរដ្ឋអាមេរិក ។

តាមរយៈសំណេរ ក្នុងគណនីហ្វេសប៊ុកផេករបស់ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត មានខ្លឹមសារយ៉ាងដូច្នេះថា៖ «អបអរសាទរ កីឡាការិនី ខាន់ ជេសា (KHAN JESSA) ដែលទទួលបានមេដាយមាសជើងឯកពិភពលោក នៃការព្រឹត្តិការណ៍ IBJJF World Champion 2023 ដែលការប្រកួតកម្រិត Light Feather Weight Black Belt World Champion » ។

សូមជម្រាបផងដែរថា កីឡាការិនីជឺជីតស៊ូ (JI-Jitsu) ខាន់ ជេសា (Khan Jessa) មានដើមកំណើតខ្មែរ បានដណ្តើមបានមេដាយមាស កម្រិតខ្សែក្រវាត់ខ្មៅ ពេលជួបប្រកួតផ្ដាច់ព្រ័ត្រ ជាមួយកីឡាការិនី Thamires Aquino ។

គួររំលឹកផងដែរថា កីឡាការិនី ខាន់ ចេសា កើតនៅថ្ងៃទី៨ ខែតុលា ឆ្នាំ២០០១ នៅរដ្ឋតិចសាស់ នាងបានសិក្សា ផ្នែកកីឡាជាច្រើន ដោយបានហាត់លើប្រភេទកីឡាការ៉ាតេដូ របាំបាឡេ កីឡាបាល់ទាត់ និងបានហាត់រៀនកីឡា ជឺជីតស៊ូ នៅអាយុ ១២ ឆ្នាំ រហូតដល់បច្ចុប្បន្ន។ នាងជាកូនកាត់ ៣ សាសន៍ ដែលមានឪពុក ជាជនជាតិខ្មែរ និងម្ដាយ ជាជនជាតិម៉ិកស៊ិក កូនកាត់អាមេរិក។ តែបេះដូងនាង ជាខ្មែរ ៕

ដោយ៖ វិកគី

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២