សហគមន៍តំបន់ការពារធម្មជាតិព្រៃក្តារកចំណូលបានជាង ១៥ម៉ឺនដុល្លារក្នុង១ឆ្នាំពីមុខរបរចិញ្ចឹមគោលក់

ប្រជាពលរដ្ឋក្នុងសហគមន៍តំបន់ការពារធម្មជាតិព្រៃក្តានៃដែនជម្រកសត្វព្រៃគូលែនព្រហ្មទេព ក្នុងឃុំយាង ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ កំពុងមានជីវភាពធូរធារ ដោយសារតែពួកគាត់ប្រកបមុខរបរចិញ្ចឹមគោលក់ ដែលក្នុង១ឆ្នាំៗពួកគាត់អាចរកចំណូលបានជាធម្យមជាង ១៥ម៉ឺនដុល្លារ។

នៅក្នុងវេទិកាស្តីពី «ការការពារ និងអភិរក្សធនធានធម្មជាតិ» ក្រោមប្រធានបទ «ការរៀបចំសហគមន៍តំបន់ការពារធម្មជាតិ នៅតំបន់អារ៉ែង » និង «ពង្រឹងសេវាកម្ម និងផលិតផលសហគមន៍ ដើម្បីជំរុញការនាំចេញនៅនឹងកន្លែង» ដែលបានប្រព្រឹត្តទៅនៅទីស្តីការក្រសួងបរិស្ថាននៅថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២៣ លោក សី សេត ប្រធានសហគមន៍តំបន់ការពារធម្មជាតិព្រៃក្តា ខេត្តព្រះវិហារបានមានប្រសាសន៍ថា «សហគមន៍តំបន់ការពារធម្មជាតិព្រៃក្តា នៃដែនជម្រកសត្វព្រៃគូលែនព្រហ្មទេព ក្នុងឃុំយាង ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ កំពុងមានជីវភាពធូរធារ ដោយទទួលបានចំណូលជាធម្យម ជាង ១៥ម៉ឺនដុល្លារ ក្នុង១ឆ្នាំ តាមរយៈការចិញ្ចឹមគោ»។

លោកប្រធានសហគមន៍បានបញ្ជាក់ថា ក្នុងសហគមន៍តំបន់ការពារធម្មជាតិព្រៃក្តានេះ មានគ្រួសារប្រជាពលរដ្ឋចំនួន ១០៥គ្រួសារ មានគោសរុបចំនួន ១២៤៦ក្បាល ក្នុងនោះគ្រួសារមានគោតិចបំផុតពី ៤ទៅ៥ក្បាល និង គ្រួសារមានគោច្រើនបំផុតពី ២០-៣០ក្បាល។នេះបើយោងតាមក្រសួងបរិស្ថាន៕

 

ដោយ៖ សំណាង

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២