ភ្នំពេញ៖ កីឡាការិនី វ៉ិត ចន្ថា ទទួលបានមេដាយមាសរហូតដល់ទៅ៣គ្រឿងក្នុងព្រឹត្តិការណ៍កីឡាអាស៊ានប៉ារ៉ាហ្គេម២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។

កីឡាការិនី វ៉ិត ចន្ថា លេង៣វិញ្ញាសា ដោយដណ្តើមបានមេដាយមាសទាំង៣តែម្ដង លើវិញ្ញាសាលោតចម្ងាយ T64 ,រត់ចម្ងាយ២០០ម៉ែត្រ និង៤០០ម៉ែត្រ។ នេះជាមោទកភាពមួយសម្រាប់កម្ពុជាក្នុងនាមជាម្ចាស់ផ្ទះ ដែលមានកីឡាការិនីឈ្នះមេដាយមាសរហូតដល់ទៅ៣គ្រឿងម្នាក់ឯង បានធ្វើឱ្យមហាជនលាន់មាត់សរសើរពេញបណ្តាញសង្គម ។

សូមជម្រាបផងដែរថា កីឡាការិនី វ៉ិត ចន្ថា មានវ័យ៣៩ឆ្នាំ ដែលជាវីរកីឡាការិនីកម្ពុជាមួយរូបនៅក្នុងព្រឹត្តិការណ៍ប្រកួតកីឡាប៉ារ៉ាហ្គេម ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនាឆ្នាំនេះ បានធ្វើឱ្យមហាជនខ្មែរមានមោទនភាព ក្រោយពីប្រកួតឈ្នះបានមេដាយមាសចំនួន៣គ្រឿងពីព្រឹត្តិការណ៍កីឡានេះ៕

ដោយ៖វិកគី

