បទចម្រៀង«ពេលវេលា»បង្ហាញពីមោទកភាពរបស់ជាតិក្នុងការធ្វើជាម្ចាស់ផ្ទះនៃព្រឹត្តិការណ៍កីឡាស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម បានទាក់ទាញអ្នកចូលទស្សនាឡើងភ្លូកទឹកភ្លូកដី(មានវីដេអូចម្រៀង»

បទចម្រៀងមួយបទដែលមានចំណងជើងថា«ពេលវេលា»របស់ផលិតកម្មថោន បានទាក់ទាញនូវចំណាប់អារម្មណ៍មហាជនឱ្យចូលស្តាប់ និងទស្សនាយ៉ាងច្រើនរហូតដល់លាននាក់។បទចម្រៀងមួយបទនេះ បានបង្ហាញពីមោទកភាព និងមានន័យយ៉ាងជ្រាលជ្រៅ នៅពេលដែលប្រទេសកម្ពុជាបានធ្វើជាម្ចាស់ផ្ទះក្នុងការរៀបចំនូវព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣២  និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២ នាឆ្នាំ២០២៣នេះ។

ការធ្វើជាម្ចាស់ផ្ទះរៀបចំនូវព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២នេះ កម្ពុជាបានធ្វើបណ្តាប្រទេសនៅលើពិភពលោកមានការស្ងើចសរសើរពីភាពអស្ចារ្យនៃការរៀបចំមហាព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រមួយនេះ ដែលប្រជាពលរដ្ឋកម្ពុជាបានទន្ទឹងរងចាំអស់រយៈពេលជាង៦០ឆ្នាំមកហើយ។អ្វីដែលធ្វើឱ្យបណ្តាប្រទេសនៅក្នុងតំបន់ និងនៅលើពិភពលោកមានការស្ងើចសរសើរនោះគឺការរៀបចំទទួលបដិសណ្ឋារកិច្ចរបស់កម្ពុជា ចំពោះប្រតិភូកីឡាទាំងក្នុងតំបន់ និងអន្តរជាតិ ដែលបានមកចូលរួមក្នុងព្រឹត្កិការណ៍កីឡាស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេមនេះ កម្ពុជាបានទទួលស្វាគមន៍យ៉ាងកក់ក្តៅបំផុត ទាំងការស្នាក់នៅ និងការហូបចុកគឺកម្ពុជាទទួល និងផ្តល់ជូន​ដោយមិនគិតថ្លៃរហូតដល់ចប់ព្រឹត្តិការណ៍កីឡានេះ។

មានប្រតិភូកីឡាមកពីបណ្តាប្រទេសមួយចំនួនបានស្ងើចសរសើរ និងលើកឡើងថា ការរៀបចំព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣២របស់កម្ពុជាគឺល្អឥតខ្ចោះ និងអស្ចារ្យខ្លាំងណាស់គឺប្រហាក់ប្រហែលទៅនឹងការរៀបចំព្រឹត្តិការណ៍កីឡាអូឡាំពិកដែរ។ ហើយថា កម្ពុជារៀបចំបែបនេះនឹងធ្វើឱ្យបណ្តាប្រទេសរៀបចំព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកក្រោយៗបន្ទាប់ពីកម្ពុជាមានការពិបាក ព្រោះខ្លាចធ្វើមិនបានល្អដូចកម្ពុជា។

***កម្ពុជាជាប្រទេសតូច តែបេះដូងធំ !***

   

សូមស្តាប់ និងទស្សនាកម្សាន្តជាមួយបទចម្រៀង«ពេលវេលា»នៅខាងក្រោមនេះ៖

ដោយ៖ សំណាង

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២