ភ្នំពេញ៖ ការប្រកួតវើកប្រដាល់គុនខ្មែរនៅក្នុងសប្តាហ៍នេះ សមាសភាពកីឡាករក្នុងការប្រកួតមួយទឹក ៩ នាទីគឺមានកីឡាករអេលីត ផានិត មកពីក្លឹបនាយកដ្ឋានអង្គរក្ស ប្រកួតប៉ះជាមួយកីឡាករ សុវណ្ណ កុមារ ដែលមកពីក្លឹបនាគរាចតុមុខ។ សម្រាប់ការប្រកួតគូទីពីរគឺកីឡាករ គឿម សុវណ្ណឃីមន ត្រូវប៉ះជាមួយម៉ន វណ្ណី ក្នុងការប្រកួតប្រភេទទម្ងន់ ៥៤ គីឡូក្រាមដូចគ្នាផងដែរ។


ក្រឡេកមកមើលការប្រកួតគូរមិត្តភាពអន្តរជាតិបីគូបន្តទៀតវិញគឺកីឡាការិនីអេ យ៉ានុត ដែលជាកូនសិស្សក៏ដូចជាត្រូវជាកូនស្រីរបស់លោកអេ ពូថង នឹងត្រូវជួបប្រកួតជាមួយ កីឡាករ ហុងយ៉ងឡេកឡាំប្រាសើត មកពីប្រទេសថៃ។ គូរមិត្តភាពអន្តរជាតិទី ២ អ្នកលេងកណ្ដាប់ដៃពិឃាតវ៉ាន់ វឿន ត្រូវប៉ះជាមួយនឹងកីឡាករឡាវឆាយឆុន ខេអេចយីម ក្នុងប្រភេទទម្ងន់ ៦០ គីឡូក្រាម។ ដោយឡែកគូពិសេសចុងក្រោយការប្រកួតរវាងអ្នកលេងថ្គាមធំកណ្ដាប់ដៃរន្ទះលោន បញ្ញាប៉ះជាមួយនឹងកីឡាករមកពីប្រទេសម៉ារ៉ក គឺកីឡាករហាម សាប៉ាហ៊ីក្នុងការប្រកួតប្រភេទទម្ងន់ ៦៥ គីឡូក្រាម។


សូមជម្រាបផងដែរថា ការប្រកួតនេះនឹងធ្វើឡើងនៅស្ថានីយទូរទស្សន៍ថោនផ្ទាល់តែម្ដង ទស្សនិកជនអាចចូលទស្សនាបានដោយសេរីនាថ្ងៃទី ១៧ ខែមិថុនា ឆ្នាំ ២០២៣នេះ ចាប់ពីវេលាម៉ោង ៧ យប់តទៅ ដែលមានទីតាំងស្ថិតនៅសង្កាត់គីឡូម៉ែត្រលេខ ៦ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ និងមានការផ្សាយផ្ទាល់លើកញ្ចក់ទូរទស្សន៍ថោន facebook page Town Sports និង Town Full HDTV ផងដែរ៕

ដោយ៖ វិកគី

