ភ្នំពេញ៖ គូឯកមិត្តភាពអន្តរជាតិខ្មែរ-ថៃនៅលើសង្វៀនគុនខ្មែរឆេមពានកាលពីថ្ងៃអាទិត្យម្សិលមិញនេះធ្វើឲ្យអ្នកគាំទ្រក្រោកទះដៃស្រែកហ៊ោរកញ្ជ្រៀវពេញសង្វៀនថោន។


នៅក្នុងការប្រកួតគូពិសេសមិត្តភាពគុនខ្មែរបីទឹក រវាងកីឡាករវ័យក្មេងអាំម៉ារីនភូថង និងដៃគូចាស់ឈោក មង់ឃុន ក្នុងការប្រកួតនេះគឺអាំម៉ារីនភូថងបានយកឈ្នះ ដោយការប្រើកណ្ដាប់ដៃវ៉ៃជាច្រើនដៃទៅលើកីឡាករថៃរូបនោះ ហើយកណ្ដាប់ដៃចុងក្រោយរបស់អាំម៉ារីនបានវ៉ៃចូលពេញៗសៀតផ្កាកីឡាករថៃ ធ្វើឱ្យកីឡាករថៃដួលសន្លប់ដេកស្ដូកស្ដឹងនៅលើសង្វៀនត្រឹមទឹកទី៣។


សូមរំលឹកផងដែរថា នេះជាលើកទី២ហើយ ដែលអាំម៉ារីនប៉ះជាមួយនឹងឈោកមង់ឃុន ហើយលទ្ធផលគឺអាំម៉ារីនបានយកឈ្នះកីឡាករឈោកម៉ង់ឃុនទាំងពីរលើកតែម្ដង៕

ដោយ៖វិកគី

