មន្ត្រីគយរឹបអូសគ្រឿងញៀនប្រភេទកូកាអ៊ីនទម្ងន់ជាង 1.6 តោនមានតម្លៃ ១៣០លានដុល្លារ នៅកំពង់ផែ Rotterdam របស់ប្រទេសហូឡង់

ការិយាល័យរដ្ឋអាជ្ញាសាធារណៈរបស់ប្រទេសហូឡង់បាននិយាយកាលពីថ្ងៃអង្គារថា មន្ត្រីគយរបស់ប្រទេសហូឡង់បានរឹបអូសគ្រឿងញៀនប្រភេទកូកាអ៊ីន ដែលមានទម្ងន់ជាង 1.6 តោននៅក្នុងកំពង់ផែ Rotterdam ដែលមានតម្លៃរហូតដល់ 120 លានអឺរ៉ូ (130 លានដុល្លារ) ។ ការិយាល័យ​នេះបាន​និយាយ​ក្នុង​សេចក្តីថ្លែងការណ៍​មួយ​ថា មនុស្ស​៥​នាក់​ត្រូវ​បាន​ចាប់ខ្លួន ​ដោយ​សង្ស័យ​ពី​បទ​រត់ពន្ធ​គ្រឿងញៀនប្រភេទនេះ​។

ក្រុមអ្នកស៊ើបអង្កេតកំពុងតាមចាប់មនុស្សទាំងប្រាំនាក់ បន្ទាប់ពីមនុស្សសង្ស័យម្នាក់ត្រូវបានគេរាយការណ៍ថា កំពុងស្ថិតនៅក្នុងបរិវេណកំពង់ផែ។ ពួកគេបានរកឃើញការដឹកជញ្ជូនគ្រឿងញៀនប្រភេទកូកាអ៊ីន នៅក្នុងកុងតឺន័រ ដែលផ្ទុកដោយចេកពីប្រទេសកូស្តារីកា។ គ្រឿង​ញៀន​ត្រូវ​បាន​បំផ្លាញចោល ​បន្ទាប់​ពី​ការ​រក​ឃើញ​កាល​ពី​សប្តាហ៍​មុន។ ទីក្រុង Rotterdam គឺជាកំពង់ផែអឺរ៉ុបដ៏សំខាន់មួយ ដែលកូកាអ៊ីនត្រូវបានគេរត់ពន្ធចូលក្នុងតំបន់នេះ៕

 

ប្រភព៖ A News

ប្រែសម្រួលដោយ៖ វាសនា

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២