ប្រតិបត្តិការរុករកនាវាមុជទឹកTitanic ដែលបានបាត់ខ្លួននៅមហាសមុទ្រអាត្លង់ទិកនៅតែបន្តយ៉ាងសកម្ម ខណៈនាវានោះនៅសល់ខ្យល់ដកដង្ហើមតិចជាង 40ម៉ោង

នាវាមុជទឹកដែលបានបាត់ខ្លួន ខណៈពេលដឹកមនុស្ស 5 នាក់ទៅកាន់បំណែកនៃកប៉ាល់ទីតានិក នៅសល់ខ្យល់ដកដង្ហើមតិចជាង 40 ម៉ោងគិតត្រឹមល្ងាចថ្ងៃអង្គារ ខណៈដែលឆ្មាំឆ្នេរសមុទ្រអាមេរិកនិយាយថាកិច្ចខិតខំប្រឹងប្រែងស្វែងរកនៅតែបន្ត។ ក្រុមមន្ត្រីបាននិយាយថា នាវាមុជទឹកមានអុកស៊ីសែនប្រហែល 96 ម៉ោងនៅលើនាវានោះ។

នាវាស្រាវជ្រាវរបស់ប្រទេសកាណាដាបានបាត់បង់ការទាក់ទងជាមួយនាវាមុជទឹក នៅអំឡុងពេលនាវានោះមុជទឹកនៅព្រឹកថ្ងៃអាទិត្យប្រហែល 900 ម៉ាយភាគខាងកើតនៃទីក្រុង Cape Cod រដ្ឋ Massachusetts ហើយអាជ្ញាធរសហរដ្ឋអាមេរិក និងកាណាដាបាននឹងកំពុងស្វែងរកវា។

លោក Robert Simpson អ្នកនាំពាក្យឆ្មាំឆ្នេរសមុទ្របាននិយាយថា វានឹងមិនមានការផ្លាស់ប្ដូរ ពីបេសកកម្មស្វែងរក និងជួយសង្គ្រោះ ទៅជាប្រតិបត្តិការសង្គ្រោះ ទោះបីប្រើរយៈពេលយូរយ៉ាងណាក៏ដោយ ដោយលោកបាននិយាយថា មានកត្តាជាច្រើនដែលអាចពង្រីកការស្វែងរក។

លោក Frederick បាននិយាយថា អាជ្ញាធរកំពុងធ្វើការពេញម៉ោងលើការស្វែងរកនៅមហាសមុទ្រអាត្លង់ទិក សម្រាប់នាវាមុជទឹកដែលបាត់ខ្លួន ដោយហៅកិច្ចខិតខំប្រឹងប្រែងនេះថា “ប្រតិបត្តិការដ៏ស្មុគស្មាញមិនគួរឱ្យជឿ។ហើយយើងនឹងធ្វើអ្វីៗគ្រប់យ៉ាងតាមអំណាចរបស់យើង ដើម្បីសង្គ្រោះមនុស្សនៅក្នុងនាវានោះ។

លោក Frederick បាននិយាយទៀតថា ចាប់តាំងពីនាវានោះបានបាត់ខ្លួន ឆ្មាំឆ្នេរសមុទ្រ ឆ្មាំឆ្នេរសមុទ្រកាណាដា កងទ័ពជើងទឹកអាមេរិក និងឆ្មាំជាតិអាកាស បានស្វែងរកតំបន់រួមបញ្ចូលគ្នាប្រហែល 7,600 ម៉ាយការ៉េ ដែលជាតំបន់ធំជាងរដ្ឋ Connecticut ។ហើយកិច្ចខិតខំប្រឹងប្រែងស្វែងរកបានបន្តនៅយប់ថ្ងៃច័ន្ទ ដល់ថ្ងៃអង្គារ។ កប៉ាល់ដាក់បំពង់មួយបានមកដល់តំបន់រុករកកាលពីថ្ងៃអង្គារ ហើយបានបញ្ជូនយានដែលដំណើរការពីចម្ងាយចូលទៅក្នុងទឹកដើម្បីស្វែងរកនៅទីតាំងដែលគេស្គាល់ចុងក្រោយរបស់វា៕

    

ប្រភព៖ CBS

ប្រែសម្រួលដោយ៖ វាសនា

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២