ភ្នំពេញ ៖ សប្តាហ៍នេះបងប្អូនអ្នកស្នេហាវិស័យកីឡាប្រដាល់គុនខ្មែរជាពិសេសនៅលើសង្វៀនគុនខ្មែរឆេមពានវេលាម៉ោង ១១រៀងរាល់ថ្ងៃអាទិត្យ និងរៀងរាល់សប្តាហ៍នោះ ប្រាកដជាចង់ដឹងហើយថា កីឡាករថៃរូបណាខ្លះនឹងមកធ្វើការប្រកួត។


ឥឡូវនេះថោនញូសូមបង្ហាញវត្តមានកីឡាករថៃជើងខ្លាំងពីររូប ដែលនឹងត្រូវមកធ្វើការប្រកួតនៅលើសង្វៀនគុនខ្មែរឆេមពាន ក្នុងប្រភេទទម្ងន់ ៥៧ គីឡូក្រាម នាថ្ងៃអាទិត្យទី ២៥ មិថុនា ឆ្នាំ 2023នេះ ។

ក្នុងនោះកីឡាករជើងខ្លាំងថៃទី ១ ដែលនឹងមកធ្វើការប្រកួតលក្ខណៈគុនខ្មែរ ៥ ទឹកក្នុងមួយទឹកបីនាទីនោះគឺកីឡាករភេតថាន់វ៉ា វស៊ុងន ដែលគេស្គាល់ថាជាកីឡាករជើងខ្លាំងនៅប្រទេសថៃ។ កីឡាករជើងខ្លាំងថៃទី ២ ដែលនឹងមកធ្វើការប្រកួតក្នុងប្រភេទទម្ងន់ ៥៧គីឡូក្រាមនេះដែរក្នុងការប្រកួតលក្ខណៈមិត្តភាពគុនខ្មែរអន្តរជាតិប្រាំទឹក មួយទឹក ៣ នាទីដូចគ្នាគឺកីឡាករខាងថាថេប ខួនខ្វាយ ។ដោយពួកគេម្នាក់ៗសុទ្ធតែមានអំនួតថា ការមកប្រកួតរបស់ពួកគេជាមួយកីឡាករកម្ពុជា នាចុងសប្តាហ៍នេះនឹងមិនត្រឡប់ទៅវិញ ដោយដៃទទេឡើយគឺយកជ័យជម្នះត្រឡប់ទៅវិញឱ្យបាន។ទោះជាយ៉ាងណា គេនៅមិនទាន់ដឹងនៅឡើយទេថា តើកីឡាករកម្ពុជារូបណា ដែលជាដៃគូដ៏ស័ក្តិសមបំផុតជាមួយកីឡាករជើងខ្លាំងថៃទាំងពីរនេះ?។តាមដឹង ឥឡូវនេះគណៈកម្មការផ្គូរផ្គង់កីឡាកររបស់យើងកំពុងជ្រើសរើសកីឡាករគុនខ្មែរយ៉ាងសម្រិតសម្រាំងបំផុតដើម្បីប្រកួតជាមួយកីឡាករជើងខ្លាំងរបស់ថៃទាំងពីររូបនេះ។

ដូច្នេះសូមពុកម៉ែបងប្អូនរង់ចាំតាមដានទស្សនាទាំងអស់គ្នាជាបន្តទៀតថាតើសមាសភាពកីឡាករគុនខ្មែររូបណា និងត្រូវមកប៉ះជាមួយនឹងកីឡាករជើងខ្លាំងថៃទាំងពីររូបនេះ នៅថ្ងៃអាទិត្យចុងសប្តាហ៍នេះ តាមរយៈទំព័រ facebook page៖ Town Sports និងមានធ្វើការផ្សាយផ្ទាល់នៅលើកញ្ចក់ទូរទស្សន៍Town Full HDTV ផងដែរ៕
ដោយ៖វីកគី

