ផ្ទុះការចាប់អារម្មណ៍ខ្លាំង កូនប្រុសនាយពាក់មីអាយុត្រឹម១០ឆ្នាំទេ តែទម្រង់លេងបាល់ទាត់របស់គេល្អខ្លាំងណាស់ប្រៀបដូចជាកីឡាករអាជីព

ភ្នំពេញ ៖ មួយរយៈចុងក្រោយនេះមានការចាប់អារម្មណ៍ខ្លាំងមែនទែនទៅលើកូនប្រុសរបស់នាយពាក់មី ដែលមានឈ្មោះហៅក្រៅថាអាតួដោយវីដេអូរបស់គេត្រូវបានផ្សព្វផ្សាយពេញបណ្ដាញសង្គមទាំង facebook និង tik tok។

ក្រោយនាយពាក់មីដែលជាតារាកំប្លែងមួយរូបមានកេរ្តិ៍ឈ្មោះបោះសំឡេងនៅក្នុងប្រទេសកម្ពុជាបានធ្វើការបង្កើតនូវការលេងបាល់ជាក្រុមជាមួយនឹងតារាសិល្បៈល្បីៗជាច្រើនកាលពីកន្លងទៅ ហើយក៏មានការបែកធ្លាយនូវវីដេអូកូនប្រុសរបស់រូបគេធ្វើឲ្យមានការគាំទ្រ និងកោតសរសើរទៅលើក្មួយប្រុសតួខ្លាំងមែនទែន ដោយរូបគេមានបច្ចេកទេសនៅក្នុងការលេងបាល់ប្រៀបបីដូចជាកីឡាករអាជីព។

កន្លងមកនាយពាក់មីតែងតែបង្កើតនូវការលេងបាល់ទាត់ដើម្បីធ្វើកម្មវិធីសប្បុរសធម៌នៅតាមបណ្ដាទីរួមខេត្តជាច្រើន ដោយប្រមូលផ្ដុំសុទ្ធសឹងតារាសិល្បៈល្បីៗនៅក្នុងស្រុក ហើយក្នុងនោះផងដែរ ក៏មានការគាំទ្រពីសំណាក់មហាជនច្រើនមែនទែនជាពិសេសគឺបន្ទាប់ពីការលេងជាមួយនឹងក្រុមរបស់ផាន់ រ៉ុងដែលជា youtuber ដ៏ល្បីម្នាក់បានធ្វើឲ្យមហាជនមានការចាប់អារម្មណ៍ទៅលើការបង្កើតនូវក្រុមបាល់ទាត់នេះជាខ្លាំង។

តាមរយៈនាយពាក់មីផ្ទាល់បានឲ្យដឹងថា គាត់ក៏គាំទ្រឲ្យកូនប្រុសលេងបាល់ទាត់ដែរ ដោយសារតែកូនប្រុសរបស់គាត់ស្រឡាញ់បាល់ទាត់ និងមានដុងខាងបាល់ទាត់ ហើយក៏សង្ឃឹមថា ទៅថ្ងៃអនាគតរូបគេនឹងជាគ្រាប់ពេជ្រមួយរូបរបស់ជម្រើសជាតិកម្ពុជាផងដែរ៕

ដោយ៖វិកគី

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២