យ៉ាងហោច​ណាស់​ មនុស្សចំនួន ​៣​នាក់​បាន​ស្លាប់ និង​៥​នាក់​ផ្សេង​ទៀត​រង​របួស ​ក្នុង​ការ​បំផ្ទុះ​នៅលើអាគារខ្ពស់មួយនៅរដ្ឋធានី Kyiv

មន្ត្រីម្នាក់បាននិយាយថា យ៉ាងហោចណាស់មនុស្សចំនួន 3នាក់បានស្លាប់ និង 5 នាក់ផ្សេងទៀតបានរងរបួស នៅក្នុងការផ្ទុះមួយដែលត្រូវបានគេជឿថា បណ្តាលមកពីការលេចធ្លាយឧស្ម័ននៅក្នុងអគារលំនៅដ្ឋានមួយក្នុងរដ្ឋធានី Kyiv របស់អ៊ុយក្រែន កាលពីថ្ងៃព្រហស្បតិ៍ម្សិលម៉ិញនេះ។

លោក Serhiy Popko ប្រធានរដ្ឋបាលយោធារដ្ឋធានី Kyiv បាននិយាយនៅលើ Telegram ថា ជាលទ្ធផលនៃការផ្ទុះនៅក្នុងអគារខ្ពស់ បណ្តាលឱ្យមនុស្ស 3 នាក់បានស្លាប់, 5 នាក់បានរងរបួស និង 20 នាក់ទៀតត្រូវបានជួយសង្គ្រោះ ។ហើយអ្នក​រស់​នៅ​អគារ ១៦ ជាន់​ត្រូវ​បាន​ផ្តល់​ជំនួយ​ផ្នែក​វេជ្ជសាស្ត្រ និង​ផ្លូវចិត្ត។

បើតាមប្រធានរដ្ឋបាលយោធារដ្ឋធានី Kyiv ដដែលបានឱ្យដឹងទៀតថាមានអាគារជាន់ជាច្រើន និងផ្ទះល្វែងចំនួន 4 ត្រូវបានបំផ្លាញ ហើយរចនាសម្ព័ន្ធដែលខូចខាតកំពុងត្រូវបានរុះរើ ដោយមានជំនួយពីរថយន្តស្ទូចចល័ត និងបុគ្គលិកជួយសង្គ្រោះប្រចាំនៅរដ្ឋធានី Kyiv ៕

ប្រភព៖ A News

ប្រែសម្រួលដោយ៖ វាសនា

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២