ដំណឹងល្អ! ក្រុមហ៊ុនថ្មីមួយគ្រោងបោះទុនជាង ៩លានដុល្លារដើម្បីបង្កើតរោងចក្រផលិតគ្រឿងអលង្ការដ៏ធំមួយ នៅក្នុងប្រទេសកម្ពុជា

នេះជាព័ត៌មានថ្មីមួយសម្រាប់ប្រជាពលរដ្ឋកម្ពុជា  ដែលមានក្រុមហ៊ុនថ្មីមួយ មានគម្រោងបង្កើតរោងចក្រផលិត និងបង្គុំគ្រឿងអលង្ការ និងគ្រឿងលំអរផ្សេងៗ ធ្វើពីលោហៈ និងប្លាស្ទិក នៅក្នុងប្រទេសកម្ពុជា។ឥឡូវនេះ ក្រុមហ៊ុននេះត្រូវបានចុះបញ្ជី និងទទួលបានវិញ្ញាបនបត្រពីគណៈកម្មាធិការតំបន់សេដ្ឋកិច្ចពិសេសកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា( CDC)រួចហើយ។តាមគម្រោងក្រុមហ៊ុននេះ គ្រោងបោះទុនជាង ៩លានដុល្លារដើម្បីបង្កើតរោងចក្រផលិតគ្រឿងអលង្ការនេះ។

បើតាមក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា( CDC)បានឱ្យដឹងនៅមុននេះបន្តិចថា ក្រុមនហ៊ុន“METAL JEWELRY (CAMBODIA) CO., LTD.”មានគម្រោងបង្កើតរោងចក្រផលិត និងបង្គុំគ្រឿងអលង្ការ និងគ្រឿងលំអផ្សេងៗ ធ្វើពីលោហៈ និងប្លាស្ទិក ដែលមានទីតាំងវិនិយោគស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស រ៉ូយ៉ាល់ គ្រុប ភ្នំពេញ, រាជធានីភ្នំពេញ, ក្នុងទុនវិនិយោគប្រមាណជា ៩លានដុល្លារអាមេរិក និងអាចបង្កើតការងារជូនពលរដ្ឋធ្វើបានចំនួន ៤៣៤ កន្លែង៕

ដោយ៖ សំណាង

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២