ថ្ងៃនេះ សហរដ្ឋអាមេរិកប្រកាសផ្តល់កញ្ចប់ជំនួយយោធាថ្មីនូវទឹកប្រាក់ចំនួន 500 លានដុល្លារ ដល់អ៊ុយក្រែន

ម្សិលម៉ិញប្រទេសអូស្ត្រាលីប្រកាសផ្តល់កញ្ចប់ជំនួយថ្មីនូវទឹកប្រាក់ចំនួន 74លានដុល្លារទៅឱ្យប្រទេសអ៊ុយក្រែន។ដោយឡែកនៅថ្ងៃអង្គារនេះ សហរដ្ឋអាមេរិកនឹងប្រកាសនូវកញ្ចប់ជំនួយយោធាថ្មីមួយ សម្រាប់ប្រទេសអ៊ុយក្រែនដែលមានទំហំទឹកប្រាក់រហូតដល់ 500 លានដុល្លារ ដែលបង្ហាញថា ការប្តេជ្ញាចិត្តរបស់សហរដ្ឋអាមេរិកដើម្បីជួយអ៊ុយក្រែនក្នុងការប្រយុទ្ធប្រឆាំងនឹងប្រទេសរុស្ស៊ី ដែលចូលឈ្លានពានទឹកដីអ៊ុយក្រែន។

មន្ត្រីអាមេរិកពីររូបបាននិយាយថា កញ្ចប់ជំនួយយោធាថ្មីនេះនឹងរាប់បញ្ចូលទាំងយានជំនិះនៅលើងដី នៅពេលដែលអ៊ុយក្រែនដាក់សម្ពាធលើការវាយលុករបស់ខ្លួន។ហើយគេ​រំពឹង​ថា​នឹង​ត្រូវ​រួម​បញ្ចូល​ទាំង​រថពាសដែក Bradley ចំនួន30 គ្រឿង និង​រថពាសដែក Stryker ចំនួន25 គ្រឿង។ នេះជាផ្នែកមួយនៃកញ្ចប់ជំនួយ ដែលអ៊ុយក្រែននឹងទទួលបានដូចជាគ្រាប់រំសេវ សម្រាប់ប្រព័ន្ធរ៉ុក្កែតកាំភ្លើងធំចល័តខ្ពស់ (HIMARS) អាវុធប្រឆាំងរថក្រោះ រួមទាំង Javelins និងគ្រាប់បែកសម្រាប់ប្រព័ន្ធប្រឆាំងយន្តហោះ Patriot និង Stingerជាដើម។នេះបើយោងតាមមន្ត្រីដែលបាននិយាយក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះ៕

ប្រភព៖ A News

ប្រែសម្រួលដោយ៖ វាសនា

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២