អាណិតណាស់ ដោយសារតែផឹកគ្រឿងកំប៉ុងច្រើនពេក! កុមារាម្នាក់អាយុទើបតែ១២ឆ្នាំសោះ មានជំងឺខូចក្រលៀនត្រូវលាងឈាមជារៀងរាល់សប្តាហ៍

ពិតជាគួរឱ្យអាណិត និងអាសូរខ្លាំងណាស់ ដែលកុមារាម្នាក់ឈ្មោះ Sok Vathana អាយុទើបតែ 12 ឆ្នាំប៉ុណ្ណោះមានជំងឺខូចក្រលៀន ដែលគ្រូពេទ្យតម្រូវឱ្យធ្វើការលាងឈាមជារៀងរាល់សប្តាហ៍។ហើយមូលហេតុដែលនាំឱ្យគាត់ខូចក្រលៀននេះគឺបណ្តាលមកពីគាត់ចូលចិត្តផឹកគ្រឿងកំប៉ុង ដែលមានជាតិផ្អែមៗជារៀងរាល់ថ្ងៃ ។

បើយោងតាមគណនីហ្វេសប៊ុកមួយឈ្មោះ Yee Yee បានសរសេររៀបរាប់ថា កុមារាម្នាក់ឈ្មោះ Sok Vathana អាយុ 12 ឆ្នាំ រស់នៅខេត្តបាត់ដំបង ឪពុកជាគ្រូបង្រៀនសាលាបឋម ម្តាយជាអ្នកធ្វើនំខ្មែរលក់នៅផ្សារ។ ប៉ុន្មានអាទិត្យមុនគាត់បានទាក់ទង មកកន្លែងខ្ញុំធ្វើការដើម្បីសុំយក កូនមកលាងឈាម ហើយខាងក្រុមគ្រួពេទ្យក៏បានសាកសួរពីដំណើរដើមទងថាហេតុអីគាត់មិនលាងនៅខេត្ត?។

-ម្តាយអ្នកជំងឺបានឆ្លើយថា មិនមែនគាត់មិនចង់លាងឈាមនៅខេត្តទេ គាត់បានយកកូនគាត់ទៅលាងឈាមហើយ ប៉ុន្តែកូនគាត់អត់ស្រួលខ្លួនបន្ទាប់ពីលាងឈាម ហេតុនឹងហើយបានយកមកភ្នំពេញ ហើយពេលយកមកភ្នំពេញគាត់បានយកកូនគាត់ទៅមន្ទីពេទ្យរដ្ឋមួយដែរដើម្បីកុំឱ្យចំណាយលុយច្រើនពេក ប៉ុន្តែកូនគាត់នៅតែអត់ស្រួលខ្លួនបន្ទាប់ពីលាង បានធ្វើឱ្យគាត់ក្អួតនឹងឈឺក្បាលញាំអត់បានអ៊ីចឹងហើយបានគាត់សម្រេចចិត្តយកកូនគាត់មកកន្លែងខ្ញុំធ្វើការ។

**នៅពេលមកដល់ខាងគ្រូពេទ្យក៏បានសួរនាំពីអាការៈកូនគាត់ថាហេតុ អីបានដឹងថាកូនគាត់ខូចក្រលៀន?

-ម្តាយអ្នកជំងឺបានឆ្លើយថា គាត់បានឃើញកូនគាត់កាន់តែស្លេកស្លាំងទៅៗហើយគាត់ឈឺក្បាល និងប្រកាច់ទៀតផង បន្ទាប់មកគាត់ក៏បានយកកូនគាត់ទៅពេទ្យកុមារនៅខេត្តសៀមរាប បានដឹងថា កូនគាត់ខូចក្រលៀនហើយ ត្រូវលាងឈាមជារៀងរាល់អាទិត្យ ហើយខាងពេទ្យកុមានៅសៀមរាបបានប្រាប់ថា ខាងគាត់អត់មានកន្លែងលាងឈាមទេ។

**គ្រូពេទ្យក៏បានសួរនាំពី ការស់នៅរបស់ក្មេង

– ម្តាយអ្នកជំងឺបានឆ្លើយថា កូនគាត់តែងតែលួចផឹកគ្រឿងកំប៉ុងផ្អែមផ្អែមជារៀងរាល់ថ្ងៃ ហើយខាងគ្រូពេទ្យក៏បានសួរទៅប្អូនប្រុសផ្ទាល់គាត់ថា គាត់ចូលចិត្តផឹក ថ្ងៃខ្លះ 2កំប៉ុងក៏មានដែរ ព្រោះផឹកទៅឆ្ងាញ់ហើយបានរង្វាន់ទៀត។

ដូច្នេះអ្នកដែលមានកូន មិនថាកូនតូច ឬ ធំ ឬក៏មនុស្សចាស់នោះទេ គួរមានការចាប់អារម្មណ៍ និងយកចិត្តទុកដាក់ពីការទទួលទានចំណីអាហារ និងតាមដានសុខភាពជារៀងរាល់ឆ្នាំ កុំចាំដល់ពេលធ្ងន់ហើយទើបបានទៅរកគ្រូពេទ្យព្យាបាល។សូមឪពុក ម្តាយគ្រប់រូបមានការប្រយ័ត្នប្រយែងកុំឱ្យកូនៗទទួលទានគ្រឿងកំប៉ុងច្រើនពេកនាំឱ្យខូចក្រលៀនដូចកុមារារូបនេះ៕

    

ដោយ៖ សំណាង

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២