សម្ព័ន្ធមិត្ត NATO នៅអឺរ៉ុបខាងកើតបានព្រមានថា វត្តមានកងទ័ព Wagner នៅក្នុងប្រទេសបេឡារុស បង្កើតអស្ថិរភាពក្នុងតំបន់កាន់តែខ្លាំង

បណ្តាប្រទេសនៃអង្គការណាតូនៅអឺរ៉ុបខាងកើតកាលពីថ្ងៃអង្គារបានព្រមានថា ការផ្លាស់ប្តូរទាហានស៊ីឈ្នួលរុស្ស៊ីរបស់លោក Wagner ទៅកាន់ប្រទេសបេឡារុស នឹងបង្កើតអស្ថិរភាពក្នុងតំបន់កាន់តែខ្លាំង ប៉ុន្តែអគ្គលេខាធិការអង្គការណាតូលោក Jens Stoltenberg បាននិយាយថា សម្ព័ន្ធភាពត្រៀមខ្លួនជាស្រេចដើម្បីការពារខ្លួនប្រឆាំងនឹងការគំរាមកំហែងណាមួយ។

ប្រធានាធិបតីលីទុយអានី លោក Gitanas Nauseda បាននិយាយបន្ទាប់ពីកិច្ចប្រជុំនៅទីក្រុងឡាអេជាមួយលោក Stoltenberg និងមេដឹកនាំរដ្ឋាភិបាលមកពីសម្ព័ន្ធមិត្ត NATO ប្រាំមួយផ្សេងទៀតថា “ប្រសិនបើ Wagner ដាក់ពង្រាយឃាតករបស់ខ្លួននៅក្នុងប្រទេសបេឡារុស ប្រទេសជិតខាងទាំងអស់ប្រឈមមុខនឹងគ្រោះថ្នាក់កាន់តែខ្លាំងនៃអស្ថិរភាព”។ប្រធានាធិបតីប៉ូឡូញ លោក Andrzej Duda បានបន្ថែមថា “នេះពិតជាធ្ងន់ធ្ងរ និងពាក់ព័ន្ធខ្លាំងណាស់ ហើយយើងត្រូវតែធ្វើការសម្រេចចិត្តដ៏រឹងមាំ។ វាទាមទារឱ្យមានចម្លើយដ៏តឹងរ៉ឹងបំផុតពីណាតូ”។

មេដឹកនាំទាហានស៊ីឈ្នួល Wagner លោក Yevgeny Prigozhin បានទៅដល់ប្រទេសបេឡារុសកាលពីថ្ងៃអង្គារ ក្រោមកិច្ចព្រមព្រៀងដែលចរចាដោយប្រធានាធិបតី Alexander Lukashenko ដែលបានបញ្ចប់ការបះបោររបស់ទាហានស៊ីឈ្នួលនៅក្នុងប្រទេសរុស្ស៊ីកាលពីថ្ងៃសៅរ៍។ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បាននិយាយថា យុទ្ធជនរបស់ Wagner នឹងត្រូវបានផ្តល់ជូនជម្រើសនៃការផ្លាស់ទីលំនៅនៅទីនោះ។

លោក Stoltenberg អគ្គលេខាធិការអង្គការ NATO បាននិយាយថាយើងបានផ្ញើសារច្បាស់លាស់មួយទៅកាន់ទីក្រុងម៉ូស្គូ និងទីក្រុង Minsk ថា NATO នៅទីនោះដើម្បីការពារសម្ព័ន្ធមិត្តនៃទឹកដីរបស់ណាតូ។ហើយយើងបានបង្កើនវត្តមានយោធារបស់យើងនៅក្នុងផ្នែកខាងកើតនៃសម្ព័ន្ធមិត្តរួចហើយ ហើយយើងនឹងធ្វើការសម្រេចចិត្តបន្ថែមទៀតដើម្បីពង្រឹងការការពាររួមរបស់យើងជាមួយនឹងកងកម្លាំងត្រៀមខ្លួនខ្ពស់ និងសមត្ថភាពបន្ថែមទៀតនៅក្នុងកិច្ចប្រជុំកំពូលនាពេលខាងមុខ” ។ លោក Stoltenberg បាននិយាយទៀតថា ការបះបោរនៅក្នុងប្រទេសរុស្សីបានបង្ហាញថា សង្រ្គាមខុសច្បាប់របស់ពូទីន នៅអ៊ុយក្រែន បានធ្វើឱ្យមានការបែកបាក់កាន់តែស៊ីជម្រៅនៅក្នុងប្រទេសរុស្ស៊ី៕

ប្រភព៖ A News

ប្រែសម្រួលដោយ៖ វាសនា

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២