សាកសពមនុស្សត្រូវបានគេរកឃើញពីបំណែកនាវាមុជទឹក Titan អ្នកជំនាញវេជ្ជសាស្ត្រកំពុងធ្វើការវិភាគ

អ្នកជំនាញវេជ្ជសាស្ត្រនឹងវិភាគជាផ្លូវការនូវអដ្ឋិធាតុមនុស្សដែលត្រូវបានគេសន្មត់ថាបានរកឃើញពីបំណែកនៃនាវាមុជទឹក Titan ។ ឆ្មាំឆ្នេរសមុទ្រអាមេរិក (USCG) បាននិយាយថា ខ្លួនបានទទួលកំទេចកំទី និងភស្តុតាងពីបាតសមុទ្រ នៅកន្លែងនៃការបំផ្ទុះដ៏អាក្រក់របស់នាវាក្នុងសមុទ្រជ្រៅ ដែលបានសម្លាប់មនុស្ស 5 នាក់នោះ ។ អ្នកផ្សងព្រេងជនជាតិអង់គ្លេស Hamish Harding និងឪពុក និងកូនប្រុស Shahzada និង Suleman Dawood ត្រូវបានស្លាប់នៅជិតបំណែកនៃកប៉ាល់ទីតានិក រួមជាមួយនាយកប្រតិបត្តិ OceanGate Expeditions លោក Stockton Rush និងជនជាតិបារាំង Paul-Henri Nergeoletផងដែរ ។

បំណែកដ៏ធំនៃកំទេចកំទីពី Titan ត្រូវបានដឹកជញ្ជូនទៅកាន់កំពង់ផែ St John’s កាលពីថ្ងៃពុធដោយកប៉ាល់ Horizon Arctic។ ថ្លែងបន្ទាប់ពីភ័ស្តុតាងត្រូវបានរកឃើញ ប្រធានក្រុមប្រឹក្សាស៊ើបអង្កេតនៃកងម៉ារីន លោក Captain Jason Neubauer បាននិយាយថា “ភស្តុតាងនឹងផ្តល់ឱ្យអ្នកស៊ើបអង្កេតមកពីយុត្តាធិការអន្តរជាតិជាច្រើនជាមួយនឹងការយល់ដឹងយ៉ាងសំខាន់អំពីមូលហេតុនៃសោកនាដកម្មនេះ។នៅមានការងារជាច្រើនដែលត្រូវធ្វើ ដើម្បីស្វែងយល់ពីកត្តាដែលនាំឱ្យបាត់បង់ Titan ដ៏មហន្តរាយ និងជួយធានាថា សោកនាដកម្មស្រដៀងគ្នានេះមិនកើតឡើងម្តងទៀត” ៕

 

ប្រភព៖ A News

ប្រែសម្រួលដោយ៖ វាសនា

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២