យ៉ាងហោចណាស់ ជនជាតិប៉ាឡេស្ទីនចំនួន៣នាក់ត្រូវបានសម្លាប់ ដោយសារអ៊ីស្រាអែលបើកការវាយប្រហារតាមអាកាសលើទីក្រុងJenin

យោងតាមអ្នកស្រុក និងមន្ត្រីបាននិយាយថា យោធាអ៊ីស្រាអែលបានបើកការវាយឆ្មក់តាមអាកាសទៅលើទីក្រុង Jenin ភាគខាងលិច វាយប្រហារដោយមីស៊ីល និងបានសម្លាប់ជនជាតិប៉ាឡេស្ទីនយ៉ាងហោចណាស់ចំនួនបីនាក់។ហើយថា អ៊ីស្រាអែលបានធ្វើការវាយប្រហារតាមផ្លូវអាកាសយ៉ាងហោចណាស់ចំនួន10លើក នៅទីក្រុង Jenin នៅព្រឹកថ្ងៃច័ន្ទនេះ។

លោក Mahmoud al-Saadi នាយកអឌ្ឍច័ន្ទក្រហមប៉ាឡេស្ទីននៅទីក្រុង Jenin បានមានប្រសាសន៍ថា មានការទម្លាក់គ្រាប់បែកពីលើអាកាស និងការលុកលុយពីដី។ផ្ទះ និងទីតាំងជាច្រើនត្រូវបានបំផ្ទុះ ផ្សែងហុយចេញពីគ្រប់ទិសទី។

ក្រសួងសុខាភិបាលប៉ាឡេស្ទីនបាននិយាយថា ការវាយឆ្មក់នេះបានសម្លាប់មនុស្សយ៉ាងហោចណាស់ 3 នាក់ និងរបួស 13 នាក់ ដែលភាគច្រើនស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ។


ការវាយប្រហារនាថ្ងៃច័ន្ទនេះបានកើតឡើងចំពេលមានការកើនឡើងនៃអំពើហិង្សានៅតំបន់ West Bank រួមទាំងការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើករបស់អ៊ីស្រាអែលជាលើកដំបូង នៅក្នុងតំបន់ចាប់តាំងពីឆ្នាំ 2006មក ការបង្កើនការវាយឆ្មក់នេះគឺធ្វើឡើងទៅលើទីក្រុងJenin និងភាគខាងជើងប៉ាឡេស្ទីន និងការវាយប្រហារអ្នកតាំងទីលំនៅ នៅក្នុងភូមិប៉ាឡេស្ទីនជាដើម៕

ប្រភព៖ Al Jazeera

ប្រែសម្រួលដោយ៖ វាសនា

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២