ដឹងតែណែនស្តាតទៀតហើយ! បើកឆាកការប្រកួតជើងឯកខេមបូឌានព្រីមៀរលីគ២០២៣ -២៤ ក្រុមខ្លាំងទាំងពីរនេះ ជួបគ្នាទៀតហើយ

ភ្នំពេញ ៖ ការប្រកួតបាល់ទាត់ដ៏ធំនៅក្នុងព្រះរាជាណាចក្រកម្ពុជាគឺការប្រកួតជម្រើសជើងឯកខេមបូឌានព្រីមៀរលីគ ឆ្នាំ ២០២៣ និង ២៤ និងចាប់ផ្ដើមនៅថ្ងៃសៅរ៍ទី៥ និងថ្ងៃអាទិត្យទី ៦ ខែសីហា ឆ្នាំ ២០២៣ ខាងមុខនេះតទៅហើយ។

ការប្រកួតបើកឆាកដំបូងក្រុមដែលមានការចាប់អារម្មណ៍ខ្លាំងពីសំណាក់មហាជននោះគឺការប្រកួតរវាងក្រុមបាល់ទាត់ភ្នំពេញក្រោនប៉ះជាមួយនឹងក្រុមបាល់ទាត់បឹងកេត ដែលជាក្រុមបាល់ទាត់ចាស់វស្សា និងពោរពេញដោយកីឡាករល្បីៗជាច្រើននៅក្នុងស្រុក។

កន្លងមករៀងរាល់ពេលដែលក្រុមទាំងពីរនេះប៉ះគ្នាគឺតែងតែមានការបង្ហោះការចាប់អារម្មណ៍ច្រើនពីសំណាក់អ្នកគាំទ្របាល់ទាត់នៅក្នុងប្រទេសកម្ពុជា ជាពិសេសរៀងរាល់ការប្រកួតរបស់ក្រុមទាំងពីរនេះ ចំនួនអ្នកគាំទ្រនៅកីឡដ្ឋានបាល់ទាត់ផ្ទាល់គឺស្ទើរតែពេញស្តាតតែម្ដង។

សូមជម្រាបផងដែរថា ក្លឹបបាល់ទាត់ភ្នំពេញក្រោន និងក្លឹបបាល់ទាត់បឹងកេតគឺជាម្ចាស់ពានរង្វាន់ធំៗជាច្រើន ក្នុងនោះមានដូចជាពានរង្វាន់លីគ កំពូលកម្ពុជា ពានរង្វាន់សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែន និងពានរង្វាន់ល្បីៗនៅក្នុងស្រុកជាច្រើនទៀតផងដែរ ហើយកន្លងមកក្លឹបទាំងពីរនេះបាននាំចូល ក៏ដូចជាកសាងនូវធនធានកីឡាករល្អៗដើម្បីទៅលេងឲ្យជម្រើសជាតិកម្ពុជាជាច្រើនផងដែរ៕

ដោយ៖វិកគី

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២