ជនសង្ស័យ​ជនជាតិថៃជាឈ្មួញជួញដូរគ្រឿងញៀនចំនួន០៧នាក់ និងវត្ថុតាងត្រូវបានបង្ក្រាប និងបញ្ជូនទៅសាលាដំបូងខេត្ត

នៅព្រឹកថ្ងៃទី០៦ ខែក្កដា ឆ្នាំ២០២៣នេះ កម្លាំងនគរបាលការិយាល័យជំនាញប្រឆាំងគ្រឿងញៀននៃស្នងការនគរបាលខេត្តបន្ទាយមានជ័យបានធ្វើការបង្ក្រាប និងចាប់ឃាត់ខ្លួនជនសង្ស័យជនជាតិថៃចំនួន០៧នាក់ ក្នុងនោះមានស្រី០១នាក់ រួមទាំងវត្ថុតាង និងរៀបចំសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តបន្ទាយមានជ័យ ដើម្បីចាត់ការតាមនិតិវិធី ។

យោងតាមរបាយការណ៍របស់ លោកឧត្តមសេនីយ៍ត្រី ធិន ស៊ិនដេត ស្នងការរងផែនការងារប្រឆាំង បទល្មើសគ្រឿងញៀន បានឲ្យដឹងថា៖ នៅថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២៣ វេលាម៉ោង១១ព្រឹក ក្រោយពីមានករណីផ្ទុះអាវុធមួយកន្លែងស្ថិតក្នុងភូមិមិត្តភាព សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត លោកឧត្តមសេនីយ៍ទោសិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ បានចាត់កម្លាំងនគរបាលនៃអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត ចុះស្រាវជ្រាវជុំវិញករណីផ្ទុះអាវុធនេះ ។

ក្រោយពីចុះស្រាវជ្រាវកំណត់បានមុខសញ្ញា និងដោយមានការសម្របសម្រួលនិតិវិធីពីឯកឧត្តមកើត វណ្ណារ៉េត ព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត កម្លាំងនគរបាលព្រហ្មទណ្ឌ នៃអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត បានឃាត់ខ្លួនជនសង្ស័យជាជនជាតិថៃប្រុស ស្រី ចំនួន០៧ នាក់។ក្នុងកិច្ចប្រតិបត្តិការនោះ កម្លាំងនគរបាលបានឆែកឆេររកឃើញវត្ថុតាង មាន៖ ១-ថ្នាំគ្រាប់ពណ៌ខ្មៅមានរូបចតុកោណកែង សង្ស័យជាសារធាតុ ញៀន ញៀនចំនួន១៣ គ្រាប់ ទម្ងន់៥.៥៩ក្រាមថ្លឺងថ្នាំសុទ្ធ។ ២-ថ្នាំគ្រាប់ពណ៌បៃតងមានរូបចតុ កោណកែងសង្ស័យជាសារធាតុញៀនញៀនចំនួន០៨គ្រាប់ទម្ងន់ ៣.៤៤ ក្រាមថ្លឺងថ្នាំសុទ្ធ។ ៣-ថ្នាំគ្រាប់ពណ៌ស្វាយមានអក្ស(RR)សង្ស័យជាសារធាតុញៀនញៀនចំនួន​២០គ្រាប់ទម្ងន់៦.២ក្រាមថ្លឺងថ្នាំសុទ្ធ។៤-ថ្នាំគ្រាប់ ពណ៌ទឹកដោះគោ មានអក្សរ( DIOR) សង្ស័យជាសារធាតុញៀនញៀនចំនួន​៤៩គ្រាប់​ទម្ងន់១៦.១៧ ក្រាមថ្លឺងថ្នាំសុទ្ធ។៥-ថ្នាំគ្រាប់ពណ៌បៃតង មានអក្សរ(FRIMIN5) ជាសារធាតុញៀនញៀនចំនួន ០៥បន្ទះ។៦-ថ្នាំគ្រាប់ពណ៌ក្រហមមានអ្សរ(FRIMIN5) សង្ស័យជាសារធាតុញៀនញៀនចំនួន ១៥បន្ទះ។៧- សារធាតុសង្ស័យជាញៀនញៀនចំនួន០៣ថង់ទម្ងន់ ៣.៨២ក្រាមថ្លឹងទាំងសំបក។៨-ជញ្ជីងសម្រាប់ថ្លឹងថ្នាំញៀនចំនួន០៥ គ្រឿង ។៩-ម្សៅហ្មត់សថ្លា សង្ស័យជាសារធាតុញៀនញៀនចំនួន២៥កូនថង់ ទម្ងន់ ១២៣.៣១ ក្រាម ថ្លឺងថ្នាំសុទ្ធ។១០-ថ្នាំគ្រាប់ពណ៌ការ៉ុត មានអគ្សរ WY ​ចំនួន ២៥ថង់ ស្មើ ៤៤០គ្រាប់ ទម្ងន់៣៩.៦០ក្រាមថ្លឺងថ្នាំសុទ្ធ។១១-ថ្នាំគ្រាប់ ពណ៌ក្រហម មានអគ្សរ WY ​ចំនួន០៥ថង់ ស្មើ ៥០គ្រាប់ ៤.៥០ក្រាម ថ្លឺងថ្នាំសុទ្ធ។ ១២-កាំភ្លើងខ្លី០២ដើម បង់០២ គ្រាប់២២គ្រាប់។១៣-សៀវភៅប៉ាស្ព័រចំនួន ០៤ក្បាល។១៤-អត្តសញ្ញាណប័ណ្ណជនជាតិថៃចំនួន០៣សន្លឹក។១៥-ដបទឹកថ្នាំមានអក្សរ(ALLERGIN) ចំនួន៥២ដប ,១៦/-ទូរសព្ធដៃ០១គ្រឿង ៕

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២