កុំមើលស្រាលក្រុមបាល់ទាត់ជម្រើសជាតិនារីកម្ពុជា យប់ម៉ិញយកឈ្នះឡាវ២-១ និងជូនពរឱ្យបន្តយកឈ្នះជម្រើសជាតិទីម័រខាងកើតនៅថ្ងៃស្អែក និងថ្ងៃបន្តបន្ទាប់ទៀត

ភ្នំពេញ៖ ក្រុមបាល់ទាត់​ជម្រើសជាតិ​នារីកម្ពុជា​អាយុ​ក្រោម​១៩​ឆ្នាំ (U19) បាន​ប្រកួតឈ្នះ​​​​ក្រុម​ជម្រើស​ជាតិ​នារី​ឡាវ ដោយ​លទ្ធផល ២-១ នា​ល្ងាច​ ថ្ងៃ​ពុធទី៥ ខែ​កក្ដដា ឆ្នាំ២០២៣ នៅ​ប្រទេសឥណ្ឌូណេស៊ី​សម្រាប់​ការ​ប្រកួត​បើក​ឆាក​ពាន​រង្វាន់​បាល់ទាត់​នារី​អាយុ​ក្រោម​១៩​ឆ្នាំ AFF U19 Women’s Championship លើកទី៣។

ការ​ប្រកួត​នៅ​វគ្គ​ទី១​ ទទួលបាន​គ្រាប់​បាល់ចំនួន​២​គ្រាប់ ​ដោយនៅ​​នាទី​៧ ​​ក្រុមបាល់ទាត់​នារី​ជម្រើសជាតិ​​ឡាវ​បាន​​បើក​ការនាំ​មុខ​​កម្ពុជា ០-១ ប៉ុន្តែ​ក្រុម​នារី​កម្ពុជា​បានយក​ស្មើ​ ១-១ ​នៅ​នាទី​២១។ នៅ​វគ្គ​ទី​២ កម្ពុជា​បាន​បើក​ការ​នាំ​មុខឡាវ ២-១ វិញ​​នៅ​នាទី​៦២។ លទ្ធផល​នេះ​រក្សា​រហូត​​ដល់​ចប់​ការ​ប្រកួត។

ការ​ប្រកួតបន្ទាប់​ ក្រុម U19 នារី​កម្ពុជា​ត្រូវ​ប្រកួត​ជា​មួយទីម័រខាងកើត នៅថ្ងៃទី៧ ខែ​កក្កដាស្អែកនេះ និង​ចុង​ក្រោយ​ជួបម្ចាស់​ផ្ទះ ឥណ្ឌូណេស៊ី នៅថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៣នេះ។

សូមជម្រាបផងដែរថា មួយរយៈចុងក្រោយកន្លងមកនេះ ក្រុមបាល់ទាត់ជម្រើសជាតិនារីកម្ពុជាមានការអភិវឌ្ឍរីកចម្រើនឡើងខ្លាំងជាលំដាប់ បន្ទាប់ពីមានការយកចិត្តទុកដាក់ពីសំណាក់ថ្នាក់ដឹកនាំនៃសហព័ន្ធកីឡាបាល់ទាត់កម្ពុជា។ហើយបើនិយាយអំពីសមត្ថភាពរបស់កីឡាការិនីកម្ពុជានាពេលបច្ចុប្បន្ននេះ ក៏មិនចាញ់កីឡាការិនីនៅតាមបណ្ដាប្រទេសអាស៊ានមួយចំនួនដែរ៕

ដោយ៖វិកគី

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២