ដំណឹងល្អ! ដល់ពេលធនាគារជាតិ និងអគ្គស្នងការដ្ឋាននគរបាលជាតិចាត់ការ ក្រុមជនដែលផ្តល់ប្រាក់កម្ចីខុសច្បាប់ ឬកម្ចីអនឡាញហើយ

កន្លងមក ក៏ដូចជាពេលបច្ចុប្បន្ននេះ  មានប្រជាពលរដ្ឋកម្ពុជាជាច្រើនបានរងគ្រោះ ដោយសារតែប្រាក់កម្ចីខុសច្បាប់ ឬប្រាក់កម្ចីតាមអនឡាញនោះ ដោយមានអ្នកខ្លះបានលក់ទ្រព្យសម្បត្តិអស់រលីងពីខ្លួនយកទៅសងបំណុលពួកនេះ។ហើយក៏មានអ្នកខ្លះទៀតបាក់បែក និរាសព្រាត់ប្រាស់គ្រួសារ និងធ្វើអត្តឃាតសម្លាប់ខ្លួនដោយសារតែប្រាក់កម្ចីតាមអនឡាញនេះក៏មានដែរ។

បន្ទាប់ពីទទួលបានព័ត៌មានថា មានប្រជាពលរដ្ឋជាច្រើនបានរងគ្រោះដោយសារកម្ចីខុសច្បាប់ ឬកម្ចីអនឡាញនេះ ឥឡូវនេះធនាគារជាតិនៃកម្ពុជា បានសហការជាមួយអគ្គស្នងការដ្ឋាននគរបាលជាតិ ក៏ដូចជានាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានចេញសេចក្តីជូនដំណឹងមួយដើម្បីជម្រាបជូនដល់ប្រជាពលរដ្ឋបានជ្រាបថា ក្នុងករណីប្រជាពលរដ្ឋទាំងឡាយណា ដែលរងគ្រោះដោយសារកម្ចីខុសច្បាប់ ឬកម្ចីអនឡាញនោះ សូមប្រជាពលរដ្ឋដែលបានរងគ្រោះអាចទំនាក់ទំនងទៅកាន់លេខ 023 72 68 22 ឬទៅទំនាក់ទំនងផ្ទាល់ នៅនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា ដែលមានទីតាំងនៅក្នុងក្រសួងមហាផ្ទៃ រៀងរាល់ថ្ងៃចន្ទ ដល់ថ្ងៃសុក្រ ពេលព្រឹកចាប់ពីម៉ោង ៧៖៣០នាទី ដល់ម៉ោង ១១៖៣០នាទី និងពេលរសៀល ចាប់ពីម៉ោង១៤៖៣០នាទី ដល់ម៉ោង១៧៖៣០នាទី។

ហើយព័ត៌មានលម្អិតទាក់ទងនឹងរឿងនេះ សូមមើលនៅក្នុងសេចក្តីថ្លែងការណ៍របស់ធនាគារជាតិនៃកម្ពុជា និងអគ្គស្នងការដ្ឋាននគរបាលជាតិ ខាងក្រោមនេះ៖

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២