ដេកតែឆ្ងល់ តើពួកនេះកើតរោគអីវា បានជាគប់កញ្ចក់ និងបា​ញ់កញ្ចក់រថយន្ដប្រជាពលរដ្ឋធ្វើដំណើរតាមដងផ្លូវនាពេលយប់! ឥឡូវនេះសមត្ថកិច្ចចាប់បានម្នាក់ទៀតហើយ ដែលគប់ និងបាញ់កញ្ចក់រថយន្តលើផ្លូវល្បឿនលឿនកាលពីប៉ុន្មានថ្ងៃមុន

មុខសញ្ញាគប់កញ្ចក់រថ​យ​ន្ដ និងបា​ញ់កញ្ចក់រថយន្ដ​នៅលើផ្លូវល្បឿនលឿន ដែលជាប​ក្ខពួកនៅសេសស​ល់ម្នាក់រត់គេចនោះ ត្រូវបានសមត្ថកិច្ចស្រា​វជ្រាវបង្រ្កាប និងឃាត់ខ្លួនបានហើ​យ​ កាលពីយប់ថៃ្ងទី០៩​ ខែកក្កដា​ ឆ្នាំ២​០២៣​នេះ​ ស្របពេល​មុខសញ្ញាគ្រោងរៀបចំផែនការ​ឡើងផ្លូវបន្ដ។

លោកឧត្ដមសេនីយ៍ទោ​ សម​ សាមួន​ ស្នងការ​នគរបាលខេត្ដ​កំពង់ស្ពឺ​បានឱ្យដឹងថា កាលពីវេលាម៉ោង២៣ និង៣០នាទីយប់ថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៣​ ដោយមានវិ​ធានការច្បា​ស់លាស់ពីកំលាំងផ្ដល់ព័ត៌មាន​ កម្លាំងជំនា​ញ​ព្រហ្មទណ្ឌស្រុកសំរោងទង សហការជាមួយប៉ុស្ដិ៍នគរបាលត្រ​ពាំងគងបា​នឃាត់ខ្លួនមុខសញ្ញាឈ្មោះ ព្រំ គឿន ហៅពន្លក ភេ​ទប្រុស អាយុ២៩ឆ្នាំ រស់នៅភូមិស្លា ឃុំវល្លិ៍ស ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ។

បើតាមលោកវរសេនីយ៍ឯក​ ឃុត​ សុផល ​អធិការស្រុកសំរោងទង​ បានបញ្ជាក់ឱ្យដឹងថា មុខសញ្ញា​ឈ្មោះ​ព្រំ​ គឿន ហៅពន្លក ជាបក្ខពួកបានធ្វើសកម្មភាពរត់​គេចខ្លួន បន្ទាប់ពីសមត្ថកិច្ចបានឃាត់ខ្លួនបក្ខពួកបានម្នាក់​នឹងបានឆ្លើ​យសារភាពថា ខ្លួន និងបក្ខពួកពិតជាបានធ្វើសកម្មភាពយកជំពាមកៅស៊ូបាញ់កញ្ចក់រថយន្ត នៅចំណុចខាងលិចស្ពានផ្លូវល្បឿនលឿន និងបាន​រត់គេចក្រោយពីការឃាត់ខ្លួន​ឈ្មោះ​ ឈឿម​ ដែន និងថាខ្លួនពិតជាអ្នកធ្វើសកម្មភាពរួមគ្នា​ពិតប្រាកដមែន ។​ ជាក់ស្ដែងមុខសញ្ញាឈ្មោះ​ ឈឿម​ ដែន​ ត្រូវបានចៅក្រម​សម្រេច​ឃុំខ្លួន​បណ្ដោះអាសន្ន​នៅពន្ធនា​គា​រ​ខេត្ត​កំពង់ស្ពឺ​ រួចហើយ​ ៕

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២