សមត្ថកិច្ចនគរបាលខណ្ឌដូនពេញចុះបង្ក្រាប និងឃាត់ខ្លួនជនសង្ស័យប្រុសស្រី២នាក់ករណីចែកចាយថ្នាំញៀន

រាជធានីភ្នំពេញ៖ សមត្ថកិច្ចផ្នែកគ្រឿងញៀននៃអធិការដ្ឋាននគរបាលខណ្ឌដូនពេញសហការជាមួយកម្លាំងប៉ុស្តិ៍ស្រះចកបានចុះបង្ក្រាបករណីគ្រឿងញៀនមួយករណីក្រោយស្ថានទូតបារាំង ឃាត់ខ្លួនបានមនស្សប្រុសស្រីចំនួន២នាក់ ដកហូតថ្នាំញៀន និងសម្ភារប្រើប្រាស់ថ្នាំញៀនបានមួយចំនួន ។ ការចុះឃាត់ខ្លួននេះធ្វើឡើងនៅវេលាម៉ោង៥ល្ងាចថ្ងៃទី ១៣ ខែកក្តដា ឆ្នាំ២០២៣ នៅតាមផ្លូវបេតុងក្រោយស្ថានទូតបារាំង សង្កាត់ស្រះចក ខណ្ឌដូនពេញ ។

លោកម៉ៅ ចាន់ថុន អធិការរងទទួលផែនព្រហ្មទណ្ឌខណ្ឌដូនពេញបានឲ្យដឹងថា ដោយមានការចង្អុលបង្ហាញពីលោកទៀង ចាន់សារ អធិការនគរបាលខណ្ឌដូនពេញ ទើបសមត្ថកិច្ចផ្នែកជំនាញប្រឆាំងគ្រឿងញៀនខណ្ឌដូនពេញ សហការជាមួយសមត្ថកិច្ចប៉ុស្តិ៍ បើកការស្រាវជ្រាវឈានដល់ការបង្ក្រាបករណី ជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ជាលទ្ធផលបានឃាត់ខ្លួនជនសង្ស័យ២នាក់ នៅចំណុចខាងក្រោយស្ថានទូតបារាំង ។

វត្ថុតាងដកហូតបានរួមមាន៖ ថ្នាំញៀន១៤កញ្ចប់តូច សម្ភារប្រើប្រាស់ថ្នាំញៀនមួយចំនួន។

បន្ទាប់ពីឃាត់ខ្លួនបានជនសង្ស័យទាំង២នាក់ និងវត្ថុតាងកំពុងឃុំខ្លួនបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌដូនពេញ ដើម្បីកសាងសំណុំរឿងបញ្ជូនបន្តទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការបន្តតាមនីតិវិធី៕

ដោយ៖វិសាល

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២