ជនសង្ស័យមួយក្រុមដេញកា.ប់ប្ល.ន់ម៉ូតូបុរសម្នាក់មិនបានសម្រេច រត់គេចខ្លួនបាត់ស្រមោលនៅខណ្ឌកំបូល

ភ្នំពេញ​៖​ បុរសម្នាក់ជិះម៉ូតូតាមដងផ្លូវបំណងទៅផ្ទះស្រាប់តែមានជនសង្ស័យមួយក្រុមបើកម៉ូតូ២គ្រឿងប្រដាប់ដោយកាំបិតដេញកាប់បណ្តាលឱ្យរងរបួសបំណងប្លន់តែមិនបានសម្រេច។ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីម៉ោង១ និង៣០នាទីរំលងអាធ្រាត្រឈានចូលថ្ងៃទី១៤ ខែកក្កដា​ ឆ្នាំ២០២៣​ នៅចំណុចមុខវត្តភ្នៀតសិប្ពលី​ តាមបណ្តោយផ្លូវបេតុង​ សង្កាត់ស្នោ​ ខណ្ឌកំបូល។

ប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឱ្យដឹងថា​ មុនពេលកើតហេតុជនរងគ្រោះបើកម៉ូតូម៉ាកហុងដាវ៉េវពណ៌ក្រហម​ ពាក់ស្លាកលេខ សៀមរាប​ 1J-7216 ធ្វើដំណើរតាមបណ្តោយផ្លូវបេតុងក្នុងទិសដៅពីកើតទៅលិច ខណៈមកដល់ចំណុចកើតហេតុស្រាប់តែមានជនសង្ស័យមួយក្រុមមានគ្នា៤នាក់ជិះម៉ូតូ២គ្រឿងប្រដាប់ដោយកាំបិតជិះមកពីក្រោយដេញកាប់បំណងប្លន់យកម៉ូតូតែមិនបានសម្រេចបណ្តាលឱ្យរងរបួស ភ្លាមៗនោះជនរងគ្រោះស្រែកឆោឡោឡើងទើបជនសង្ស័យភ័យក៏រត់គេចខ្លួនបាត់ទៅ។

បន្ទាប់ពីកើតហេតុសមត្ថកិច្ចបានចុះមកដល់ចំណុចកើតហេតុបាននាំជនរងគ្រោះទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបានស្នោរដើម្បីកំណត់មុខសញ្ញាស្វែងរកចាប់ខ្លួនមកផ្តន្ទាទោសទៅតាមច្បាប់៕

ដោយ៖វិសាល

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២