ចេញជាផ្លូវការហើយ‌! ការប្រកួតពានរង្វាន់ AFC Cup វគ្គជម្រុះបឋមសម្រេចធ្វើនៅកីឡដ្ខានមួយក្នុងរាជធានីភ្នំពេញ

ភ្នំពេញ៖ ការប្រកួតពានរង្វាន់ AFC Cup វគ្គជម្រុះបឋមសម្រេចធ្វើនៅកីឡដ្ឋានក្នុងរាជធានីភ្នំពេញ ក្រោយពីមានការគាំទ្រពីសំណាក់ស្ថាប័ន AFC។ការប្រកួតពានរង្វាន់ AFC Cup 2023/24 វគ្គជម្រុះបឋម រវាងក្លឹបបាល់ទាត់ភ្នំពេញក្រោនជាមួយនឹងក្លិបមកពីប្រទេសឡាវ Young Elephants នឹងប្រព្រឹត្តិទៅនៅថ្ងៃទី ១៦ ខែសីហា ឆ្នាំ២០២៣ នាកីឡដ្ឋាន ស្មាត អរ អេស អិន ក្នុងប្រទេសកម្ពុជា ខាងមុខនេះ។

សូមជម្រាបផងដែរថា ក្នុងការប្រកួតលក្ខណៈអន្ដរជាតិ ដូចជា AFC Cup នេះគឺតម្រូវឱ្យក្លិបប្រើប្រាស់តែនៅពហុកីឡដ្ឋានជាតិ អូឡាំពិក តែប៉ុណ្ណោះ បន្ទាប់ពីមានក្រុមហ៊ុន Cambodian Premier League ចូលមកកាន់ក្លឹបក្នុងស្រុករបស់យើង ហើយបានខិតខំ កែប្រែ ហេដ្ឋារចនាសម្ព័ន និងអភិវឌ្ឍន៍ មួយកម្រឹតទៀតក្នុងឆាកអន្តរជាតិ នឹងបានធ្វើឱ្យសហព័ន្ធកីឡាបាល់ទាត់ទ្វីបអាស៊ី  AFC គាំទ្រផ្ទាល់ដើម្បីអនុញ្ញាត្តឱ្យកីឡដ្ឋាន ស្មាត អ.អេស.អិន ធ្វើជាទីកន្លែងប្រកួត AFC CUP 2023/24 សារជាថ្មីម្ដងទៀត រវាង ភ្នំពេញក្រោន ជាមួយនឹង Young Elephants FC ។

នេះគឺជាដំណឹងដ៏រីករាយមួយសម្រាប់អ្នកគាំទ្របាល់ទាត់កម្ពុជា ជាពិសេសអ្នកគាំទ្ររបស់ក្លឹបសិង្ហក្រហមមួយនេះ ដោយសារភ្នំពេញក្រោនជាក្លឹបមួយប្រមូលផ្តុំទៅដោយកីឡាករជើងខ្លាំងល្បីៗមានអ្នកគាំទ្រច្រើន រៀងរាល់ការរៀបចំ ការប្រកួតធំៗម្តងៗឃើញថា មានចំនួនអ្នកគាំទ្រមកពីគ្រប់ទិសទី ដោយសារកីឡដ្ខានមួយនេះស្ថិតនៅកណ្តាលរាជធានីភ្នំពេញ និងជាទីប្រជុំជនផងដែរ៕

ដោយ៖វិកគី

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២