ភ្លើងឆេះព្រៃបានសម្លាប់មនុស្សចំនួន៣៤នាក់ និងរងរបួស២៦នាក់ នៅប្រទេសអាល់ហ្សេរី

រដ្ឋាភិបាលបាននិយាយនៅថ្ងៃច័ន្ទម្សិលម៉ិញនេះថា ភ្លើងឆេះព្រៃដែលកំពុងឆាបឆេះនៅទូទាំងប្រទេសអាល់ហ្សេរី នៅកំឡុងពេលរលកកំដៅកើនឡើងខ្លាំង ដោយបានសម្លាប់មនុស្សចំនួន 3៤នាក់ និងបង្ខំឱ្យប្រជាពលរដ្ឋជម្លៀសខ្លួនយ៉ាងច្រើនដើម្បីទៅរកទីសុវត្ថិភាព។ ក្រសួងមហាផ្ទៃរបស់ប្រទេសនេះបាននិយាយថា នៅពេលដែលសីតុណ្ហភាពបានឡើងដល់ 48 អង្សាសេ នៅក្នុងតំបន់មួយចំនួននៃប្រទេសអាហ្រ្វិកខាងជើង វាបានកត់ត្រានូវអគ្គីភ័យចំនួន 97 នៅទូទាំងខេត្តចំនួន 16 ដែលបណ្តាលមកពីខ្យល់បក់ខ្លាំង។

ក្រសួងមហាផ្ទៃបានឱ្យដឹងទៀតថា អគ្គីភ័យបានសម្លាប់មនុស្សយ៉ាងហោចណាស់ចំនួន 34 នាក់ រួមទាំងទាហាន 10 នាក់ ខណៈដែលអគ្គីភ័យបានឆាបឆេះតំបន់លំនៅដ្ឋានរបស់ពួកគេ។ហើយ​មនុស្សចំនួន ២៦នាក់​បាន​រង​របួស​ ដោយសារអគ្គិភ័យឆាបឆេះនេះ។មនុស្សប្រហែល 1500 នាក់ត្រូវបានជម្លៀសចេញពីខេត្ត Bejaia, Bouira និងខេត្តJijel នៅភាគខាងកើតនៃរដ្ឋធានី Algiers ។ ខេត្តចំនួនបីនៅក្នុងតំបន់ឆ្នេរសមុទ្រមេឌីទែរ៉ាណេនៃប្រទេសអាល់ហ្សេរីបានជួបគ្រោះអគ្គីភ័យដ៏អាក្រក់បំផុត។

លោក Abdelmadjid Tebboune ប្រធានាធិបតីប្រទេសអាល់ហ្សេរីបានសម្តែងការសោកស្តាយ និងចូលរួមរំលែកទុក្ខដល់ក្រុមគ្រួសារនៃសព។ ក្រសួង​មហាផ្ទៃ​បាន​និយាយ​ថា អ្នក​ពន្លត់​អគ្គិភ័យ​ចំនួន៧ ៥០០​នាក់ ​និង​រថយន្ត​ពន្លត់​អគ្គិភ័យចំនួន​៣៥០​គ្រឿង​ត្រូវ​បាន​ចល័ត​ជាមួយ​នឹង​ការ​គាំទ្រ​ពីលើ​អាកាស​ដើម្បី​ប្រយុទ្ធ​នឹង​អណ្តាតភ្លើង។ហើយប្រតិបត្តិការកំពុងដំណើរការដើម្បីពន្លត់ភ្លើងនៅក្នុងខេត្តចំនួនប្រាំមួយ ដោយបានអំពាវនាវដល់ប្រជាពលរដ្ឋឱ្យចាកចេញពីតំបន់ដែលរងផលប៉ះពាល់ដោយអគ្គីភ័យ និងរាយការណ៍អំពីអគ្គិភ័យថ្មីលើលេខទូរស័ព្ទដែលមិនគិតថ្លៃ៕

  

ប្រភព៖ A News

ប្រែសម្រួលដោយ៖ ​វាសនា

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២