ព្រឹកម៉ិញ​ ឆេះហាងលក់គ្រឿងអលង្ការមួយកន្លែង នៅខណ្ឌបឹងកេងកង

ភ្នំពេញ​ ៖​ អគ្គិភ័យបានឆាបឆេះហាងលក់គ្រឿងអលង្ការ​មួយកន្លែង​កាលពីព្រឹក​​ថ្ងៃទី២៦​ ខែកក្កដា​ ឆ្នាំ២០២៣នេះ ស្ថិតនៅតាមបណ្តោយផ្លូវលេខ៣៦០​ សង្កាត់បឹងកេងកងទី៣ ខណ្ឌបឹងកេងកង ​​​។

យោងតាមរបាយការណ៍របស់សមត្ថកិច្ចបានឱ្យដឹងថា​ នៅមុនពេលកើតហេតុ​ មានប្រជាពលរដ្ឋបានរាយការណ៍ថា​ មានគ្រោះអគ្គិភ័យបានឆេះផ្ទះពលរដ្ឋមួយខ្នង​ ប្រភេទសំណង់ថ្មបេតុងប្រក់សង្ក័សី​ ទំហំ៤មx១៦ម​ ដោយម្ចាស់ផ្ទះមានឈ្មោះ​ ម៉ៅ​ តារា​ ភេទប្រុស​ អាយុ៤៥ឆ្នាំ​ មុខរបរលក់គុជខ្យង​ ត្រង់ចំណុចទីតាំងខាងលើ​ ដើម្បីសុំឱ្យសមត្ថកិច្ចប្រចាំបញ្ចាHotline117 នៃអគ្គស្នងការដ្ឋាននគរបាលជាតិជួយអន្តរាគមន៍​ ។

​  

ក្រោយពីទទួលបានដំណឹងនេះភ្លាម សមត្ថកិច្ចប្រចាំបញ្ជា117​ ក៏បានបញ្ជាកម្លាំងជំនាញបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ​ចេញរថយន្តពន្លត់អគ្គិភ័យជាច្រើនគ្រឿងដើម្បីទៅជួយអន្តរាគមន៍​បាញ់ទឹកពន្លត់​ និងប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យចំនួន០៩គ្រឿង​ និងប្រើទឹកសរុបអស់ចំនួន០៣ឡាន​ ក៏រលត់ទៅវិញជាស្ថាពរនៅវេលាម៉ោង០៦​ និង៣០នាទីថ្ងៃខែឆ្នាំដដែល​ ដោយមិនឆេះរាលដាល់ដល់ផ្ទះអ្នកជិតខាង​ និងគ្រោះថ្នាក់ដល់មនុស្សនោះឡើយ ។

ចំពោះមូលហេតុនៃការឆាបឆេះនេះ​ សមត្ថកិច្ចកំពុងស្រាវជ្រាវបន្ត​ ៕​

      

ដោយ​ ៖​ វិសាល

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២