ភ្នំពេញ ៖ ពីមួយសប្តាហ៍ទៅមួយសប្តាហ៍សង្វៀនវើកប្រដាល់គុនខ្មែរ កាន់តែធ្វើឲ្យមហាជនមានការចាប់អារម្មណ៍ខ្លាំងឡើងៗជាពិសេសការនាំយកវត្តមានកីឡាករលំដាប់ថ្នាក់ជាតិ និងអន្តរជាតិមកធ្វើការប្រកួតសាកកណ្ដាប់ដៃគ្នាដើម្បីអង្រួនសង្វៀនឲ្យកាន់តែកក្រើក។


នៅថ្ងៃសៅរ៍ទី ២៩ ខែកក្កដាឆ្នាំ ២០២៣ ចាប់ពីវេលាម៉ោង ៧ យប់តទៅ វត្តមានកីឡាករប្រដាល់គុនខ្មែរជាច្រើនរូបដែលមានកេរ្តិ៍ឈ្មោះបោះសំឡេងនឹងមកចូលរួមប្រកួតសាកកណ្តាប់ដៃគ្នាដើម្បីរកអ្នកខ្លាំង អ្នកខ្សោយនៅលើសង្វៀន នាចុងសប្តាហ៍នេះ។

ការប្រកួតគូពិសេសគុ២ខ្មែរប្រាំទឹកក្នុងមួយទឹកមានរយៈពេល ៣ នាទី មានរហូតទៅដល់បីគូជក់ចិត្ត ។ គូពិសេសគុនខ្មែរទី១គឺជាការជួបគ្នារវាងកីឡាករប៉ុក សម្រេច ប្រកួតជាមួយនឹងជន លីហូវ ។ ការប្រកួតក្នុងប្រភេទទម្ងន់ ៥៧ គីឡូក្រាម កីឡាករខាំ ម៉ានី នឹងមកប៉ះគ្នាជាមួយសូដា មាន់ព្រៃ។ អ្នកលេងចិត្តខ្លាំងគោរមះ ចាន់រាជ ជួបប្រកួតជាមួយ ទូច ប្រុសណុច ក្នុងប្រភេទទម្ងន់ ៥៤ គីឡូក្រាម។

ពិសេសជាងនេះទៅទៀត មានវត្តមានកីឡាករប្រេស៊ីលអេឡិច សាន់ដ្រូ ជួបប្រកួតជាមួយនឹងកីឡាករ មកពីប្រទេសថៃយកប្រាស៊ីក សនិនថៃ។ វត្តមានរបស់កីឡាករក្របីព្រៃពេជ្រ សម្បត្តិ មកសាកកណ្ដាប់ដៃជាមួយកីឡាករប៉ិប ស៊ីឆរ ហ្គេតតេវេណា មកពីប្រទេសថៃ។

កុំភ្លេចរង់ចាំទស្សនាការប្រកួតតាមរយៈការផ្សាយផ្ទាល់លើកញ្ចក់ទូរទស្សន៍ថោន និ ងហ្វេសប៊ុកផេក ទតTown Sports ក៏ដូចជា Wurkz Energy Drink ការប្រកួតស្ថិតនៅលើសង្វៀនស្ថានីយទូរទស្សន៍ថោន សង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឫស្សីកែវរាជធានីភ្នំពេញ ៕

ដោយ៖វិកគី

