ដឹងហើយ ឮហើយថា រកស៊ីរបរខុសច្បាប់បែបនេះ បើគេចាប់បានជាប់គុកគ្មានថ្ងៃចេញទេ នៅតែប្រព្រឹត្តទៀត!

កម្លាំងការិយាល័យប្រឆាំងគ្រឿងញៀន សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលក្រុងកំពង់ឆ្នាំង បានធ្វើការបង្ក្រាប និងចាប់ឃាត់ខ្លួនស្ត្រីម្នាក់ករណីជួញដូរ និងប្រើប្រាស់នូវសារធាតុញៀនដោយខុសច្បាប់ កាលពីថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៣ វេលាម៉ោង១២ និង១៥នាទីនៅចំណុចផ្ទះភូមិម៉ុងបារាំង សង្កាត់ប្អេរ ក្រុងកំពង់ឆ្នាំង ជាមួយថ្នាំញៀនមួយចំនួន។

ជនសង្ស័យមានឈ្មោះ ងួន សារូ ភេទស្រី អាយុ៤៩ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិ/សង្កាត់ កើតហេតុខាងលើ ។ហើយវត្ថុតាងដកហូតបានរួមមាន ៖ ថ្នាំងញៀនចំនួន០៥កញ្ចប់,ថ្នាំគ្រាប់ពណ៌ខ្មៅចំនួន០២កញ្ចប់,ជញ្ជីងថ្លឹង០១,ម៉ូតូ០១គ្រឿង,ទូរស័ព្ទដៃ០១គ្រឿង ។

បច្ចុប្បន្ន ជនសង្ស័យរួមទាំងវត្ថុតាង ត្រូវបានកម្លាំងជំនាញកសាងសំណុំរឿងចាត់ការបន្តតាមនីតិវិធី៕

ដោយ៖ សំណាង

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២