យានអវកាស Voyager 2 របស់ NASA ដែលកំពុងធ្វើប្រតិបត្តិការក្នុងរយៈកម្ពស់ជិត 12.4 ពាន់លានម៉ាយពីផែនដី ឥឡូវនេះបានបាត់ការទំនាក់ទំនងហើយ

ទីភ្នាក់ងារអវកាស NASA បាននិយាយកាលពីថ្ងៃសុក្រចុងសប្តាហ៍មុននេះថា អង្គការណាសាបានបាត់បង់ទំនាក់ទំនងជាមួយយានអវកាស Voyager 2 ហើយវាអាចទៅរួចដែលថា ការទំនាក់ទំនងនឹងមិនបន្តរហូតដល់ពាក់កណ្តាលខែតុលា។ យាន Voyager 2 ដែលមានទីតាំងនៅជិត 12.4 ពាន់លានម៉ាយពីផែនដី បច្ចុប្បន្នមិនអាចបញ្ជូនទិន្នន័យមកផែនដីវិញ ឬទទួលការបញ្ជាបាននោះទេ។ ទំនាក់ទំនងត្រូវបានរំខាននៅពេលការបញ្ជាដែលបានគ្រោងទុកជាបន្តបន្ទាប់នៅថ្ងៃទី 21 ខែកក្កដា ឆ្នាំ២០២៣ដោយចៃដន្យបានបណ្តាលឱ្យអង់តែនចង្អុលទៅ 2 ដឺក្រេពីផែនដី។ ការកំណត់ការតំរង់ទិសឡើងវិញតាមកាលវិភាគត្រូវបានរៀបចំឡើងសម្រាប់ថ្ងៃទី 15 ខែតុលា។

NASA បាននិយាយថា ខ្លួនមានជំនឿថា ការកំណត់ទិសដៅឡើងវិញ ដែលត្រូវបានរចនាឡើងដើម្បីរក្សាអង់តែនរបស់យាន Voyager 2 ដែលចង្អុលមកផែនដី គួរតែអនុញ្ញាតឱ្យមានការទំនាក់ទំនងបន្ត។ NASA ជឿជាក់ថា យានអវកាសនឹងស្ថិតនៅលើគន្លងដែលបានគ្រោងទុក ចាប់ពីពេលនេះរហូតដល់ថ្ងៃទី ១៥ ខែតុលា។

យាន Voyager 2 និង Voyager 1 ត្រូវបានបាញ់បង្ហោះកាលពីឆ្នាំ 1977 ។ យាន Voyager 1 ដែលបន្តដំណើរការជាធម្មតា មានទីតាំងជិត 15 ពាន់លានម៉ាយពីផែនដី។ យានអវកាសត្រូវបានរចនាឡើងដើម្បីស្វែងរក និងសិក្សាពីគែមនៃប្រព័ន្ធព្រះអាទិត្យ។ យាន Voyager 1 ត្រូវបានគេប្រើដើម្បីសិក្សាពីភពព្រហស្បតិ៍ ភពសៅរ៍ ភពអ៊ុយរ៉ានុស និងភពណិបទូន។នេះបើយោងតាមអង្គការ NASA ។

ក្នុងឆ្នាំ 2018 ជាង 40 ឆ្នាំបន្ទាប់ពីការបាញ់បង្ហោះ យាន Voyager 2 បានចូលទៅក្នុងលំហអន្តរតារាក្នុងឆ្នាំ 2018 ។ យាន Voyager 2 គឺជាវត្ថុដែលបង្កើតដោយមនុស្សដំបូងគេដែលហោះកាត់ភព Uranus ។ យានអវកាសបានរកឃើញព្រះច័ន្ទថ្មីជាងដប់ នៅអំឡុងពេលជាច្រើនឆ្នាំរបស់វានៅក្នុងលំហអវកាស។ យានអវកាសនេះដំណើរការដោយមន្ទីរពិសោធន៍ Jet Propulsion របស់អង្គការ NASA ហើយបេសកកម្ម Voyager គឺជាផ្នែកមួយនៃអង្គការ NASA Heliophysics System Observatory ដែលឧបត្ថម្ភដោយផ្នែក Heliophysics នៃនាយកដ្ឋានបេសកកម្មវិទ្យាសាស្ត្រក្នុងទីក្រុង Washington ៕

ប្រភព៖ CBS

ប្រែសម្រួលដោយ៖ វាសនា

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២