យ៉ាងហោចណាស់មនុស្សចំនួន 17 នាក់បានស្លាប់ និងជាច្រើននាក់ទៀតបានរងរបួសក្នុងឧបទ្ទវហេតុបាក់រលំដងស្ទួចដ៏ធំមួយ នៅកំឡុងពេលកំពុងសាងសង់ស្ពាន នៅភាគខាងលិចប្រទេសឥណ្ឌា

ក្រុមមន្ត្រីបាននិយាយថា មានមនុស្សយ៉ាងហោចណាស់ 17 នាក់បានស្លាប់ និងជាច្រើននាក់ទៀតបានរងរបួស បន្ទាប់ពីដងស្ទូចដ៏ធំមួយបានបាក់ និងដួលរលំនៅក្នុងរដ្ឋ Maharashtra ភាគខាងលិចរបស់ប្រទេសឥណ្ឌា។ ក្រុមមន្ត្រីបាននិយាយថា ឧបទ្ទវហេតុនេះបានកើតឡើងនៅលើផ្លូវហាយវេ Samruddhi ក្នុងតំបន់ Shahapur ក្នុងស្រុក Thane នៃរដ្ឋ កាលពីពាក់កណ្តាលអធ្រាត្រថ្ងៃច័ន្ទយប់ម៉ិញ នៅអំឡុងពេលកំពុងសាងសង់ស្ពាន ។ ដោយបញ្ជាក់ពីការស្លាប់ និងរបួសនៅលើ X ដែលពីមុនត្រូវបានគេស្គាល់ថា ជា Twitter នាយករដ្ឋមន្រ្តី Eknath Shinde បានហៅឧបទ្ទវហេតុនេះថា ជាអកុសល ដ៏សោកសៅបំផុត។ហើយថា ការ​ស៊ើប​អង្កេត​មួយ​ត្រូវ​បាន​ចាប់​ផ្តើម​ក្នុង​ឧប្បត្តិហេតុ​នេះ។

មន្ត្រីប៉ូលីសជាន់ខ្ពស់ក្នុងតំបន់បានប្រាប់ថា ប្រតិបត្តិការជួយសង្គ្រោះកំពុងដំណើរការនៅក្នុងតំបន់ ហើយអ្នករងរបួសត្រូវបានបញ្ជូនទៅមន្ទីរពេទ្យដើម្បីព្យាបាល។អ្នក​ស្លាប់​ជា​កម្មករ​នៅ​ការដ្ឋាន​សំណង់។

នាយករដ្ឋមន្រ្តី Narendra Modi បានសម្តែងការសោកស្តាយចំពោះឧបទ្ទវហេតុនេះ។ លោក Modi បាននិយាយនៅលើទំព័រ X ថា ឈឺចាប់ដោយសោកនាដកម្មដ៏សោកនាដកម្មនៅ Shahapur រដ្ឋ Maharashtra ៕

ប្រភព៖ A News

ប្រែសម្រួលដោយ៖ វាសនា

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២