តាមដឹង! កីឡាករបាល់ទាត់ដ៏ឆ្នើមរបស់កម្ពុជា កូនកាត់ខ្មែរ-បារាំង Loic Chan នឹងត្រូវកោះហៅឱ្យមកចូលរួមជាមួយក្រុមជម្រើសជាតិអាយុក្រោម23 ដើម្បីត្រៀមការប្រកួតពានរង្វាន់ AFF U23 Championship ឆ្នាំ 2023 នៅប្រទេសថៃ

ភ្នំពេញ៖ អ្នកគាំទ្របាល់ទាត់កម្ពុជាកំពុងផ្ទុះការជជែកវែកញែកគ្នានៅលើបណ្តាញសង្គម ក្រោយពីគណនី IG របស់កូនកាត់ខ្មែរ-បារាំង ដែលកំពុងលេងឲ្យយុវជនអាយុក្រោម១៩ឆ្នាំ របស់ក្លិប Marlloca នៅលីគអេស្ប៉ាញ បានសរសេរសារបង្ហោះនៅថ្ងៃទី០១ ខែសីហា ឆ្នាំ២០២៣នេះ អំពីការធ្វើដំណើរមកកម្ពុជា ។

មានព័ត៌មានមកថា កូនខ្មែរ-បារាំង Loic Chan ត្រូវបានសហព័ន្ធ កោះហៅមកចូលរួមជាមួយក្រុមជម្រើសជាតិអាយុក្រោម23 ត្រៀមការប្រកួតពានរង្វាន់ AFF U23 Championship ឆ្នាំ 2023 នៅប្រទេសថៃ ក្រោយពីគណនី IG របស់ កូនកាត់ខ្មែរបារាំង ដែលកំពុងលេងឲ្យយុវជនអាយុក្រោម១៩ឆ្នាំរបស់ក្លឹបនៅអេស្ប៉ាញ បានបង្ហោះអំពីការធ្វើដំណើរមកកម្ពុជា ស្របពេល U23 កម្ពុជានឹងត្រៀមខ្លួនបោះជំរុំហ្វឹកហាត់ សម្រាប់ព្រឹត្តការណ៍ AFF U23 CHAMPIONSHIP នាពាក់កណ្តាលខែនេះ នៅប្រទេសថៃ។

សូមជម្រាបផងដែរថា កន្លងមកវីរៈបុរសបាល់ទាត់កម្ពុជាលោកតា ប៉ែន ផាតថា យុវជនកូនកាត់ខ្មែរ-បារាំងLoïc Chan ជាអនាគតដ៏ល្អសម្រាប់បាល់ទាត់កម្ពុជា លោកតាប៉ែន ផាតបានបន្ថែមថា «បើតាមខ្ញុំមើលប្រវត្ថិរបស់ចៅម្នាក់នេះមានអនាគតល្អ ក្នុងវិស័យបាល់ទាត់ដល់ប្រទេសជាតិ ។ គាត់គឺជាកូនខ្មែរ-បារាំង ឥឡូវនេះបើតាមខ្ញុំដឹងគេហាត់នៅប្រទេសអេស្ប៉ាញ»៕

ដោយឡែកតាមរយៈអ្នកគាំទ្រមួយចំនួនបានយល់ថា កីឡាករយុវជន 𝐋𝐨ï𝐜 𝐂𝐡𝐚𝐧 ត្រូវបានកោះហៅឱ្យចូលក្រុមជម្រើសជាតិកម្ពុជា U23 សម្រាប់ការប្រកួត AFF U23 នៅប្រទេសថៃ នាពេលខាងមុខនេះ។

ហេតុផលនៃការចូលរួមរបស់គាត់នៅមិនទាន់បានបញ្ជាក់ជាផ្លូវការនៅឡើយទេគឺដោយសារគាត់ត្រូវបំពេញឯកសារមួយចំនួនជាមុនសិន ដូចជាការបញ្ជាក់អំពីសញ្ជាតិខ្មែរ និងដំណើរការមួយចំនួនទៀត។ទោះបីជាយ៉ាងណាក៏ដោយ 𝐋𝐨ï𝐜 នឹងចូលរួមហ្វឹកហាត់ជាមួយនឹងកីឡាករផ្សេងៗទៀត នៅកំឡុងពេលរងចាំការបញ្ជាក់ឯកសារទាំងនោះ ៕

ដោយ៖ វិកគី

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២