មនុស្សចំនួន៩នាក់ត្រូវបានសម្លាប់ នៅក្នុងប្រតិបត្តិការវាយឆ្មក់មួយរបស់ប៉ូលីស នៅក្នុងទីក្រុង Rio de Janeiro ប្រទេសប្រេស៊ីល

អាជ្ញាធរប្រេស៊ីលបាននិយាយថា យ៉ាងហោចណាស់មានមនុស្សចំនួន 9 នាក់ត្រូវបានសម្លាប់ នៅអំឡុងពេលការវាយឆ្មក់របស់ប៉ូលីសនៅក្នុងទីក្រុង Rio de Janeiro ដែលជាករណីចុងក្រោយនៃអំពើហិង្សាដែលកើតចេញពីសកម្មភាពអនុវត្តច្បាប់នៅក្នុងសង្កាត់ favela ជាសង្កាត់ក្រីក្រមួយរបស់ទីក្រុងនេះ។

មន្ត្រីប៉ូលីសបាននិយាយថា ប្រតិបត្តិការកាលពីថ្ងៃពុធគឺផ្តោតលើគោលដៅក្រុមឧក្រិដ្ឋជននៅក្នុង Complexo da Penha ដែលជាបណ្តាញនៃ favelas នៅភាគខាងជើងនៃទីក្រុង។ហើយការប៉ះទង្គិចមួយបានកើតឡើងនៅពេលដែលក្រុមប៉ូលីសបានរងការវាយប្រហារដោយខ្មាន់កាំភ្លើងនៅកន្លែងកើតហេតុ។ ប្រតិបត្តិការ​នេះ​ត្រូវ​បាន​ចាប់​ផ្តើម​បន្ទាប់​ពី​ប៉ូលីស​បាន​ទទួល​ព័ត៌មាន​អំពី​ការ​ជួប​ប្រជុំ​របស់​មេ​ក្រុម​អន្ធពាល​ថ្នាក់​ខ្ពស់​។

ជន​សង្ស័យ​១១​នាក់​បាន​រង​របួស​ក្នុង​ការ​វាយ​ប្រហារនេះ ហើយ​៩​នាក់​បាន​ស្លាប់​៕

ប្រភព៖ Al Jazeera

ប្រែសម្រួលដោយ៖ វាសនា

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២