មនុស្ស៥២នាក់បានរងរបួស ដោយសារអំពើកុបកម្មដ៏អាក្រក់មួយបានផ្ទុះឡើងនៅពិធីបុណ្យ Eritrean ក្នុងទីក្រុង Stockholm ប្រទេសស៊ុយអែត

មនុស្សជាង 52នាក់បានរងរបួសនៅក្នុងទីក្រុង Stockholm កាលពីថ្ងៃព្រហស្បតិ៍ម្សិលម៉ិញនេះ ក្នុងនោះមានជនរងគ្រោះចំនួន 8នាក់បានរងរបួសធ្ងន់ នៅក្នុងអំពើកុបកម្មហិង្សាមួយបានផ្ទុះឡើងនៅក្រៅពិធីបុណ្យវប្បធម៌ Eritrean ។

អ្នក​នាំ​ពាក្យ​ប៉ូលីស​ម្នាក់​បាន​ប្រាប់​ទូរទស្សន៍ SVT ថា មន្ត្រី​ប៉ូលីស​បី​នាក់​ក៏​បាន​រង​របួស​ផងដែរ។ ប៉ូលីស​បាន​បើក​ការ​ស៊ើបអង្កេត​លើ​កុប្បកម្ម​ហិង្សា ការ​ដុត​បំផ្លាញ និង​ការ​បំផ្លិចបំផ្លាញ​យ៉ាង​ធ្ងន់ធ្ងរ​នៃ​សេវា​សង្គ្រោះ​បន្ទាន់។

ប្រព័ន្ធផ្សព្វផ្សាយស៊ុយអែតបានរាយការណ៍ថា ក្រុមបាតុករមានគ្នាប្រហែល 1 000 នាក់បានប្រមូលផ្តុំគ្នានៅកន្លែងនោះ ដោយគប់ដុំថ្មទៅលើមន្ត្រីប៉ូលីស។ខ្សែអាត់វីដេអូពីកន្លែងកើតហេតុបានបង្ហាញពីភ្លើងឆេះនៅកន្លែងពិធីបុណ្យ ក្នុងនោះមានយានយន្តមួយចំនួន ក៏ត្រូវបានក្រុមកុបករដុតបំផ្លាញផងដែរ។យោងតាមមន្ត្រីប៉ូលីសក្នុងតំបន់បានឱ្យដឹងថា មនុស្សជាង 100 នាក់ត្រូវបានចាប់ខ្លួន។

ពិធីបុណ្យនេះត្រូវបានគេរិះគន់ជាយូរមកហើយ ដោយសារតែទំនាក់ទំនងរបស់ខ្លួនជាមួយ Eritrean ដែលត្រូវបានចាត់ទុកថាជាការគាបសង្កត់។

ពិធីបុណ្យនេះត្រូវបានប្រារព្ធឡើងអស់រយៈពេលជាច្រើនឆ្នាំនៅលើវាលស្មៅមួយនៅភាគខាងជើងនៃរដ្ឋធានីស៊ុយអែត។ បើ​តាម​ប៉ូលីសបាននិយាយថា វា​ជា​ការ​ជួប​ប្រជុំ​ជាមួយ ដើម្បីធ្វើ​សិក្ខាសាលា ការ​ជជែក​ដេញដោល ការ​ប្រកួត​ច្រៀង និង​ការ​តាំង​ពិព័រណ៍​ផងដែរ៕

ប្រភព៖ A News

ប្រែសម្រួលដោយ៖ វាសនា

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២