កាន់តែក្តៅ! ទាហាន​អាមេរិកជាង៣០០០​​នាក់​ បាន​ទៅដល់​សមុទ្រ​ក្រហមហើយ ដើម្បីការពារពីការយាយីរបស់អ៊ីរ៉ង់ ទៅលើនាវាដឹកប្រេង និងទំនិញតាមផ្លូវសមុទ្រអន្តរជាតិ

កងទ័ពជើងទឹកសហរដ្ឋអាមេរិកបាននិយាយថា នាវាចម្បាំងសហរដ្ឋអាមេរិកចំនួនពីរគ្រឿង ដែលដឹកកម្លាំងយោធាជាង 3 000 នាក់ បានទៅដល់សមុទ្រក្រហមហើយ ដែលជាផ្នែកមួយនៃការឆ្លើយតបដ៏រឹងមាំពីសហរដ្ឋអាមេរិក បន្ទាប់ពីមានព័ត៌មានថា មានការរឹបអូសនាវាស៊ីវិលជាច្រើនគ្រឿងដោយអ៊ីរ៉ង់។ នាវិក និងកងម៉ារីនអាមេរិកបានចូលសមុទ្រក្រហមកាលពីថ្ងៃអាទិត្យ បន្ទាប់ពីឆ្លងកាត់ព្រែកជីកស៊ុយអេ ក្នុងការដាក់ពង្រាយ ដែលបានប្រកាសទុកជាមុន។នេះបើយោងតាមកងនាវាចរទីប្រាំរបស់សហរដ្ឋអាមេរិកបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃច័ន្ទម្សិលម៉ិញនេះ។


ការដាក់ពង្រាយនេះ បន្ថែមលើការបង្កើនកម្លាំងយោធារបស់សហរដ្ឋអាមេរិកនៅក្នុងផ្លូវទឹកឈូងសមុទ្រដ៏តានតឹងដែលមានសារៈសំខាន់ចំពោះពាណិជ្ជកម្មប្រេងពិភពលោក ។យោធាអាមេរិកនិយាយថា អ៊ីរ៉ង់បានរឹបអូស ឬប៉ុនប៉ងគ្រប់គ្រងនាវាជិត 20 គ្រឿងដែលមានទង់ជាតិអន្តរជាតិនៅក្នុងតំបន់ក្នុងរយៈពេល 2 ឆ្នាំកន្លងមកនេះ។ ការដាក់ពង្រាយនេះបន្ថែមលើកិច្ចខិតខំប្រឹងប្រែង ដើម្បីទប់ស្កាត់សកម្មភាពអស្ថិរភាព និងបន្ថយភាពតានតឹងក្នុងតំបន់ដែលបណ្តាលមកពីការយាយីរបស់អ៊ីរ៉ង់ និងការរឹបអូសនាវាជំនួញ។ នេះបើតាមមេបញ្ជាការកងនាវាចរទីប្រាំ លោក Tim Hawkins បានប្រាប់ទីភ្នាក់ងារសារព័ត៌មាន AFP ។


នៅក្នុងសន្និសីទសារព័ត៌មានកាលពីថ្ងៃច័ន្ទ អ្នកនាំពាក្យក្រសួងការបរទេសអ៊ីរ៉ង់ លោក Nasser Kanani បាននិយាយថា ការដាក់ពង្រាយរបស់សហរដ្ឋអាមេរិកគឺបម្រើផលប្រយោជន៍របស់ទីក្រុងវ៉ាស៊ីនតោនតែប៉ុណ្ណោះ។ ហើយថា វត្តមាន​យោធា​របស់​រដ្ឋាភិបាល​អាមេរិក​ក្នុង​តំបន់​មិន​ដែល​បង្កើត​សន្តិសុខ​ទេ។ ផលប្រយោជន៍​របស់​ពួកគេ​ក្នុង​តំបន់​នេះ​តែងតែ​បង្ខំ​ពួកគេ​ឱ្យ​បញ្ឆេះ​អស្ថិរភាព និង​អសន្តិសុខ​។ «យើង​ជឿជាក់​យ៉ាង​ខ្លាំង​ថា ​ប្រទេស​នៅ​ឈូង​សមុទ្រ​ពែរ្ស​មាន​សមត្ថភាព​ធានា​សន្តិសុខ​របស់​ខ្លួន។

នៅក្នុងខែមេសា និងដើមខែឧសភា អ៊ីរ៉ង់បានរឹបអូសយកនាវាដឹកប្រេងពីរគ្រឿងក្នុងរយៈពេលមួយសប្តាហ៍នៅក្នុងដែនទឹកក្នុងតំបន់។

ឧប្បត្តិហេតុទាំងនោះបានកើតឡើងបន្ទាប់ពីអ៊ីស្រាអែល និងសហរដ្ឋអាមេរិកបានស្តីបន្ទោសប្រទេសអ៊ីរ៉ង់កាលពីខែវិច្ឆិកាឆ្នាំមុន ចំពោះអ្វីដែលពួកគេបាននិយាយថា ជាការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើកប្រឆាំងនឹងនាវាដឹកប្រេងដែលដំណើរការដោយក្រុមហ៊ុនរបស់អ៊ីស្រាអែល ដែលដឹកប្រេងឧស្ម័ននៅឯឆ្នេរសមុទ្រអូម៉ង់។

សហរដ្ឋអាមេរិកបានប្រកាសកាលពីខែមុនថា ខ្លួននឹងដាក់ពង្រាយនាវាពិឃាត F-35 និងយន្តហោះចម្បាំង F-16 រួមជាមួយនឹងក្រុម Amphibious Readiness Group និងអង្គភាពបេសកកម្មដែនសមុទ្រទៅកាន់មជ្ឈិមបូព៌ា ដើម្បីរារាំងអ៊ីរ៉ង់ពីការចាប់នាវានៅឈូងសមុទ្រ៕

ប្រភព៖ Al Jazeera

ប្រែសម្រួលដោយ៖ វាសនា

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២