ប្រធានាធិបតីអ៊ុយក្រែន លោក Zelensky បានថ្កោលទោសចំពោះការវាយប្រហាររបស់រុស្ស៊ីលើជនស៊ីវិល ដែលបណ្តាលឱ្យស្លាប់ចំនួន៩នាក់ និងរងរបួស៨២នាក់

បន្ទាប់ពីការវាយប្រហារដោយកាំជ្រួចចំនួនពីរដងនៅទីក្រុង Pokrovsk ភាគខាងកើតអ៊ុយក្រែន ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelensky បានចោទប្រកាន់រុស្ស៊ីពីការវាយប្រហារគោលដៅទៅលើបុគ្គលិកជួយសង្គ្រោះ។

Zelensky បាននិយាយនៅក្នុងសារវីដេអូ តាមរយៈបណ្តាញសង្គមTelegramរបស់គាត់ កាលពីល្ងាចថ្ងៃអង្គារម្សិលម៉ិញនេះថា “នេះគឺជាការសម្រេចចិត្តដោយចេតនារបស់ភេរវករដើម្បីបង្កឱ្យមានការឈឺចាប់និងការខូចខាតដ៏ធំបំផុត” ។

យោងតាមលោក Zelensky បានឱ្យដឹងថា មានមនុស្សសរុបចំនួន ៩ នាក់ត្រូវបានសម្លាប់ និង ៨២នាក់បានរងរបួស។លោកZelensky ក៏បានប្រកាសផងដែរនូវកិច្ចប្រជុំឆ្នាំនេះនៃវេទិកា Crimea អន្តរជាតិនៅថ្ងៃទី 23 ខែសីហានេះ។

សកម្មភាពនេះត្រូវបានគាំទ្រដោយរដ្ឋជាង 40 បូករួមទាំងអង្គការណាតូ សហភាពអឺរ៉ុប និងក្រុមប្រទេសឧស្សាហកម្មឈានមុខគេទាំងប្រាំពីរ (G7) ក៏ចូលរួមផងដែរ៕

ប្រភព៖ A News

ប្រែសម្រួលដោយ៖ វាសនា

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២