អាល្លឺម៉ង់សន្យាផ្គត់ផ្គង់ប្រព័ន្ធមីស៊ីលការពារដែនអាកាស Patriot បន្ថែមទៀតដល់ទីក្រុង Kyiv

ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskiy បាននិយាយនៅក្នុងសុន្ទរកថារបស់លោកកាលពីល្ងាចថ្ងៃពុធម្សិលម៉ិញនេះថា ប្រទេសអាល្លឺម៉ង់ និងអ៊ុយក្រែនបានព្រមព្រៀងលើការផ្គត់ផ្គង់ប្រព័ន្ធមីស៊ីលការពារដែនអាកាស Patriot បន្ថែមទៀតដល់ទីក្រុង Kyiv ។

លោក Zelenskiy បាននិយាយបន្តទៀតថា ថ្ងៃនេះមានដំណឹងល្អពីប្រទេសអាឡឺម៉ង់ ដែលជាអ្វីដែលយើងបានយល់ព្រមជាមួយអធិការបតីអាល្លឺម៉ង់លោក Olaf Scholz ដែលបានសន្យាផ្គត់ផ្គង់ប្រព័ន្ធមីស៊ីលការពារដែនអាកាស Patriot បន្ថែមទៀតដល់ទីក្រុង Kyiv។ អរគុណច្រើន Olaf វាចាំបាច់សម្រាប់ការការពារប្រជាជនរបស់យើងប្រឆាំងនឹងភេរវកម្មរុស្ស៊ី។

កាលពីព្រឹកថ្ងៃពុធ ប្រទេសអាល្លឺម៉ង់បានប្រកាសពីការសម្រេចចិត្តរបស់ខ្លួនក្នុងការបញ្ជូនយន្តហោះចម្បាំង Patriot ចំនួនពីរបន្ថែមទៀតទៅកាន់ប្រទេសអ៊ុយក្រែន។

ប្រព័ន្ធការពារដែនអាកាស ដែលមានមូលដ្ឋានលើដីដូចជា Raytheon’s Patriot ត្រូវបានសាងសង់ឡើងដើម្បីស្ទាក់ចាប់មីស៊ីលដែលចូលមក៕

ប្រភព៖ A News

ប្រែសម្រួលដោយ៖ វាសនា

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២