ភ្នំពេញ៖ កំពូលកម្មវិធីប្រដាល់គុនខ្មែរ ដ៏ជក់ចិត្តតែងតែអង្រួនបេះដូងអ្នកគាំទ្រវិស័យកីឡាប្រដាល់គុនខ្មែរឱ្យចូលទស្សនារហូតដល់រាប់រយK ។នៅក្នុងសប្តាហ៍នេះ សង្វៀន Wurk ប្រដាល់គុនខ្មែរនឹងនាំមកនូវវត្តមានកីឡាករជើងខ្លាំង និងគូពិសេសៗជាច្រើន មកតតាំងគ្នាលើសង្វៀន កីឡាករទាំងជាតិ និងអន្តរជាតិ ។

នាថ្ងៃសៅរ៍ទី ១២ ខែសីហា ឆ្នាំ ២០២៣ ចាប់ពីវេលាម៉ោង ៧ យប់តទៅ មានការប្រកួតរហូតទៅដល់ ៥គូ ក្នុងនោះមានការប្រកួតគូពិសេសគុនខ្មែរ ៥ ទឹកចំនួន ៣ គូស និងការប្រកួតគូពិសេសមិត្តភាពអន្តរជាតិបីទឹកចំនួនពីរគូ ដែលសុទ្ធសឹងតែជាគូជក់ចិត្ត ។

ជំនួបគូពិសេសទីមួយប្រភេទទម្ងន់ ៥៧ គីឡូក្រាម គឺជាការជួបគ្នារវាងកីឡាករអឿន សុខណា ប៉ះជាមួយនឹងខាំ ចាក្ររីន។ គូពិសេសទី ២ ឡុង ពេជ្រខ្លា ជួបប្រកួតជាមួយញ៉ាន សុភ័ក្រ្ត ។ កីឡាករមកពីក្លឹបប៉ែនកាក់គុនខ្មែរ ប៉ែនកាក់ ចៅចិត្រ មកសាកកណ្ដាប់ដៃគ្នាក្នុងប្រភេទទម្ងន់ ៥៧ គីឡូជាមួយកីឡាករសេន កុសល ។

ចំណែកឯការប្រកួតគូមិត្តភាពអន្តរជាតិនាសប្តាហ៍នេះវិញ មានវត្តមានរបស់កីឡាការិនីទួន ស្រីភីនប្រកួតជាមួយនឹងកីឡាការិនីរីឈេល មកពីប្រទេសអ៊ីតាលី ។ ហើយក៏មានវត្តមានខ្លាចាស់ឡុង ជិន ជួបប្រកួតតាំងគ្នាជាមួយកីឡាករឆ្លងដែនមកពីប្រទេសអ៊ីតាលី រិនឈេសូ ស តះឃានថង។

កម្មវិធីប្រកួតនេះ មានការផ្សាយផ្ទាល់ចាប់ពីវេលាម៉ោង ៧យប់តទៅ ទស្សនិកជនអាចមកចូលរួមទស្សនាបានដោយសេរី នៅស្ថានីយទូរទស្សន៍ថោនសង្កាត់គីឡូម៉ែត្រលេខ 6 ខណ្ឌឫស្សីកែវរាជធានីភ្នំពេញ៕

ដោយ៖ វិកគី

