អគ្គលេខាធិការអង្គការសហប្រជាជាតិជំរុញឱ្យមានការដោះលែងលោក Bazoum ប្រធានាធិបតីនីហ្សេរីយ៉ា​ជា​បន្ទាន់ និង​ដោយ​គ្មាន​លក្ខខណ្ឌ

អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres បានអំពាវនាវឱ្យមានការដោះលែង ប្រធានាធិបតីជាប់ឆ្នោតតាមលទ្ធិប្រជាធិបតេយ្យរបស់នីហ្សេរីយ៉ា លោក Mohamed Bazoum ដែលត្រូវបានបណ្តេញចេញពីអំណាច ដោយរដ្ឋប្រហារយោធាកាលពីសប្តាហ៍មុន។

អ្នកនាំពាក្យម្នាក់បាននិយាយនៅទីក្រុងញូវយ៉កកាលពីថ្ងៃពុធថា “អគ្គលេខាធិការមានការព្រួយបារម្ភយ៉ាងខ្លាំងចំពោះស្ថានភាពរស់នៅដ៏ក្រៀមក្រំដែលប្រធានាធិបតី Bazoum និងគ្រួសាររបស់គាត់ត្រូវបានគេរាយការណ៍ថា កំពុងរស់នៅក្រោមលក្ខខណ្ឌដែលពួកគេបន្តឃុំខ្លួនតាមអំពើចិត្ត ដោយសមាជិកនៃឆ្មាំប្រធានាធិបតីនៅនីហ្សេ”។

មុននេះ មានសេចក្តីរាយការណ៍មកថា លោក Bazoum និងក្រុមគ្រួសារកំពុងត្រូវបានឃុំខ្លួននៅផ្ទះរបស់គាត់ ដោយមិនមានអគ្គិសនី ទឹក អាហារ ឬថ្នាំពេទ្យ។ លោក Guterres ក៏​បាន​អំពាវនាវ​ឲ្យ​ដោះលែង​សមាជិក​រដ្ឋាភិបាល​ដែល​កំពុង​ជាប់​ឃុំឃាំង​ផ្សេង​ទៀត​ជា​បន្ទាន់ និង​ដោយ​គ្មាន​លក្ខខណ្ឌ។

 

កាលពីថ្ងៃទី 26 ខែកក្កដា មន្ត្រីឆ្មាំប្រធានាធិបតីនៅនីហ្សេរីយ៉ាបានបណ្តេញប្រធានាធិបតី Bazoum ។ មេបញ្ជាការនៃអង្គភាពវរៈជន Abdourahamane Tchiani បានតែងតាំងខ្លួនឯងជាអ្នកគ្រប់គ្រងថ្មី៕

ប្រភព៖ A News

ប្រែសម្រួលដោយ៖ វាសនា

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២