ផ្ទុះឆេះអណ្តូងប្រេងមួយកន្លែង នៅចំកណ្តាលប្រទេសរុស្សី បណ្តាលឱ្យមនុស្សស្លាប់ចំនួន៣នាក់ និងរបួស៧នាក់ រកមូលហេតុពុំទាន់ឃើញ

យោងតាមរបាយការណ៍ផ្លូវការបានឱ្យដឹងថា មនុស្ស៣នាក់បានស្លាប់នៅក្នុងការផ្ទុះនៅឯអណ្តូងប្រេងមួយ នៅចំកណ្តាលប្រទេសរុស្ស៊ី។ ទីភ្នាក់ងារថ្មីរបស់ Interfax បានរាយការណ៍កាលពីល្ងាចថ្ងៃច័ន្ទ ម្សិលម៉ិញនេះថា ដោយលើកឡើងពីរដ្ឋាភិបាលនៃតំបន់ស្វយ័ត Khanty-Mansi ដែលស្ថិតនៅភាគខាងកើតនៃភ្នំ Ural ។ អគ្គីភ័យបានឆាបឆេះលើផ្ទៃដីប្រហែល 100 ម៉ែត្រការ៉េនៃអណ្តូងប្រេង Talinskoye ។

ដំបូង​ឡើយ​គេ​មិន​ដឹង​ថា ​ការ​ផ្ទុះ​នេះ​កើត​ឡើង​ដោយ​របៀប​ណានោះ​ទេ។ ការផ្ទុះដ៏ធ្ងន់ធ្ងរមួយ បានកើតឡើងនៅក្នុងសាធារណរដ្ឋ Dagestan នៃប្រទេសរុស្ស៊ីនៅ Caucasus កាលពីល្ងាចថ្ងៃច័ន្ទផងដែរ សម្រាប់មូលហេតុ គេនៅមិនទាន់បានដឹងច្បាស់នៅឡើយទេ។ ស្ថានីយ៍ប្រេងឥន្ធនៈមួយបានឆេះនៅក្នុងរដ្ឋធានី Makhachkala របស់ Dagestan ។ យោងតាមរបាយការណ៍ដំបូងថា មានមនុស្ស៣នាក់បានស្លាប់ និង៧នាក់ផ្សេងទៀតរងរបួស៕

ប្រភព៖ A News

ប្រែសម្រួលដោយ៖ វាសនា

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២