ព្រោះតែភ្លើងប្រចណ្ឌ ប្តីចិត្តក្តៅម្នាក់ទាញពូថៅកាប់ប្រពន្ធ ដែលកំពុងដេកលង់លក់រហូតដល់ស្លាប់ក្នុងថ្លុកឈាម ហើយរត់ទៅចងកបញ្ចប់ជីវិតខ្លួនឯងតាមក្រោយ

ដោយសារតែភ្លើងប្រច័ណ្ឌធ្វើឱ្យបុរសជាប្តីដាច់ចិត្តទាញពូថៅ កាប់ផ្តាច់ជីវិតប្រពន្ធពេលនាងកំពុងសម្រាកលង់លក់ក្នុងដំណេក បន្ទាប់ពីកាប់សម្លាប់ប្រពន្ធហើយ បុរសជាប្តីបានព្យាយាមរត់គេចខ្លួន ប៉ុន្តែត្រូវបានកម្លាំងសមត្កិច្ចឡោមព័ទ្ធជាប់ ហើយរូបគេក៏សម្រេចចិត្តចងកសម្លាប់ខ្លួននៅលើដើមឈើតែម្ដងទៅ។

ហេតុការណ៍បុរសជាប្តីទាញពូថៅកាប់ប្រពន្ធរហូតដល់ស្លាប់នេះ បានកើតឡើងកាលពីវេលាម៉ោង១០ និង៤០នាទីយប់ថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៣ នៅចំណុចភូមិក្រាំងតាចរ ឃុំរុងរឿង ស្រុកថ្ពង ខេត្តកំពង់ស្ពឺ។

បន្ទាប់ពីទទួលបានព័ត៌មាននេះភ្លាម សមត្ថកិច្ចមូលដ្ឋានបានចុះទៅដល់ ដើម្បីធ្វើកំណត់ហេតុ និងប្រគល់សាកសពឱ្យទៅសាច់ញាត្តិយកទៅធ្វើបុណ្យតាមប្រពៃណីសាសនា៕

ដោយ៖ សំណាង

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២