មិនដឹងថាមានរឿងអ្វីនោះទេ បុរសម្នាក់នេះ ចាក់សម្លាប់ប្រពន្ធទាំងព្រឹកព្រលឹម

ពីម្សិលម៉ិញមានករណីកាប់សម្លាប់ប្រពន្ធព្រោះតែភ្លើងប្រចណ្ឌ នៅថ្ងៃនេះមានករណីចាក់សម្លាប់ប្រពន្ធ។បើតាមសេចក្តីរាយការណ៍ពីអ្នកយកព័ត៌មានរបស់យើងបានឱ្យដឹងថា បុរសម្នាក់​ជនជាតិវៀតណាម​ម្នាក់ បានចាក់សម្លាប់ប្រពន្ធរបស់ខ្លួន​ មួយកាំបិត​ ហើយរត់គេចខ្លនបាត់ស្រមោលតែម្តង។ ហេតុការណ៍នេះបានបង្កការភ្ញាក់ផ្អើលឡើងនៅវេលាម៉ោង​១០ និង៣០នាទីព្រឹក​ថ្ងៃទី១៧​ ខែសីហា​ ឆ្នាំ២០២៣​ស្ថិតនៅតាមបណ្តោយផ្លូវបេតុង​ ក្នុងសង្កាត់ចាក់អង្រែលើខណ្ឌមានជ័យ​ រាជធានីភ្នំពេញ​។

បើតាមប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឱ្យដឹងថា ក្រោយពេលកើតហេតុភ្លាមៗស្ត្រីរងគ្រោះជាប្រពន្ធត្រូវបានបងប្អូនប្រជាពលរដ្ឋនៅក្បែរខាងនាំគ្នាដឹកយកទៅសង្គ្រោះបន្ទាន់នៅឯមន្ទីរពហុព្យាបាល​ មេឌ​ ១១៥​ដែរ  តែជាអកុសល​ ដោយសារតែស្ត្រីរងគ្រោះបានរងរបួសធ្ងន់ធ្ងរពេក ក្រុមគ្រូពេទ្យមិនអាចជួយសង្គ្រោះបាន ស្ត្រីរងគ្រោះក៏បានដាច់ខ្យល់ស្លាប់។

ភ្លាមៗនោះ សមត្ថកិច្ចជំនាញខណ្ឌ​ បានចុះទៅដល់ទីតាំងកើតហេតុ​ ព្រមទាំងបានហ៊ុមព័ទ្ធជុំវិញទីតាំងកន្លែងកើតហេតុ​ និងរាយការណ៍ទៅកាន់សមត្ថកិច្ចជំនាញផ្នែកកោសល្យវិច័យ​ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ​ ដើម្បីធ្វើការត្រួតពិនិត្យសាកសពផងដែរ៕

ដោយ៖ សំណាង

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២