ទីក្រុង​សេអ៊ូល​ប្រកាស​អាសន្ន ​បន្ទាប់​ពីទទួល​បានសារគំរាម​កំហែង​ ដាក់​គ្រាប់​បែកបំផ្ទុះ​ជាច្រើនកន្លែងនៅក្នុងប្រទេសកូរ៉េ

ប៉ូលីសនៅក្នុងប្រទេសកូរ៉េខាងត្បូងកំពុងស៊ើបអង្កេតការគំរាមកំហែងដោយគ្រាប់បែក ដែលត្រូវបានបញ្ជូនសារតាមអ៊ីមែលទៅកាន់តុលាការកំពូលរបស់ប្រទេស និងបេសកកម្មការទូត។ទោះជាយ៉ាងណាក៏ដោយ គេនៅមិនទាន់រកឃើញដាននៃសម្ភារៈគ្រាប់បែកណាមួយ ត្រូវបានគេរកឃើញនោះទេ បន្ទាប់ពីប៉ូលីសបានស្វែងរកទីតាំងដែលបានលើកឡើងនៅក្នុងអ៊ីម៉ែលយ៉ាងហោចណាស់ចំនួន 5 ដែលត្រូវបានបញ្ជូនពីប្រទេសជប៉ុន។នេះបើយោងតាមសារព័ត៌មាន Yonhap ដែលមានមូលដ្ឋាននៅទីក្រុងសេអ៊ូលបានរាយការណ៍នៅថ្ងៃព្រហស្បតិ៍នេះ។

គ្រាប់បែកដែលមានថាមពលខ្ពស់ដែលមានម្ជុលត្រូវបានដាក់នៅស្ថានទូតជប៉ុន តុលាការកំពូល និងសាលាក្រុងទូទាំងប្រទេស ហើយនឹងចេញដំណើរពីម៉ោង 3 និង34នាទីរសៀលថ្ងៃសុក្រ (0634GMT) ដល់ម៉ោង 2 និង07នាតីរសៀលថ្ងៃសៅរ៍ (0507GMT)”។ នេះបើយោងតាមអ៊ីមែលដែលជនមិនស្គាល់មុខបានផ្ញើក្នុងរយៈពេល 10 ថ្ងៃកន្លងមកនេះ។

ប៉ូលីសកូរ៉េខាងត្បូងកំពុងធ្វើការស្វែងរកកិច្ចសហប្រតិបត្តិការជាមួយសមភាគីជប៉ុនដើម្បីស៊ើបអង្កេតប្រភពដើមនៃអ៊ីមែលដែលត្រូវបានចុះហត្ថលេខាដោយមេធាវីជប៉ុន។ទោះ​ជា​យ៉ាង​ណា មេធាវី​បាន​និយាយ​ថា ឈ្មោះ​របស់​គាត់​ត្រូវ​បាន​គេ​ប្រើ​ខុស។

អ៊ីមែលស្រដៀងគ្នានេះត្រូវបានផ្ញើទៅកាន់ស្ថានទូតកូរ៉េខាងត្បូងក្នុងរដ្ឋធានីតូក្យូរបស់ជប៉ុន ជាកន្លែងដែលប៉ូលីសបានបង្កើនសន្តិសុខចាប់តាំងពីថ្ងៃច័ន្ទសប្តាហ៍នេះមកម្ល៉េះ។

សេចក្តីរាយការណ៍របស់ Yonhap បានបន្ថែមថា “ការគម្រាមកំហែងគ្រាប់បែកជាបន្តបន្ទាប់តាមរយៈអ៊ីមែលក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះ ដែលផ្តោតលើសាលារៀន និងការិយាល័យរដ្ឋាភិបាលទូទាំងប្រទេស ហើយកងកម្លាំងពិសេស និងឆ្កែហិតក្លិនកំពុងស្វែងរកនូវឧបករណ៍ សម្ភារ និងគ្រឿងបំផ្ទុះទាំងនោះ៕

ប្រភព៖ A News

ប្រែសម្រួលដោយ៖ វាសនា

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២