រុស្សីចោទប្រកាន់អ៊ុយក្រែនថា បានប្រើប្រាស់ទូកគ្មានមនុស្សបើក ដើម្បីប៉ុនប៉ង​វាយប្រហារ​លើ​នាវា​ល្បាតរបស់ខ្លួននៅ​សមុទ្រ​ខ្មៅ

កាលពីថ្ងៃព្រហស្បតិ៍ម្សិលម៉ិញនេះ រុស្ស៊ីបានចោទប្រកាន់អ៊ុយក្រែនថាបានប្រើប្រាស់ទូកគ្មានមនុស្សបើកដើម្បីកំណត់គោលដៅវាយប្រហារលើនាវាល្បាតរបស់រុស្សី។នៅវេលាម៉ោង 22 និង55នាទី កងកម្លាំងប្រដាប់អាវុធអ៊ុយក្រែនបានប៉ុនប៉ងមិនជោគជ័យក្នុងការវាយប្រហារលើនាវានៃកងនាវាសមុទ្រខ្មៅដែលបំពេញភារកិច្ចគ្រប់គ្រងការរុករកនៅភាគនិរតីនៃសមុទ្រខ្មៅចម្ងាយ 237 គីឡូម៉ែត្រ (147 ម៉ាយ) ភាគនិរតីនៃទីក្រុង Sevastopol ជាមួយនឹងទូកគ្មានមនុស្សបើក។ នេះបើតាមក្រសួងការពារជាតិរុស្ស៊ីបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយ។

សេចក្តីថ្លែងការណ៍ដដែលបាននិយាយទៀតថា ទូកនោះមិនបានទៅដល់គោលដៅរបស់ខ្លួន ហើយត្រូវបានវាយបកយ៉ាងលឿនដោយកងកម្លាំងរុស្សី។ នាវា​គ្មាន​មនុស្ស​បើករបស់អ៊ុយក្រែន ​ត្រូវ​បាន​ទប់ស្កាត់ដោយ​សព្វាវុធ​របស់​កង​នាវា​សមុទ្រ​ខ្មៅ រួម​ទាំង​នាវា​ល្បាត Pitlivy និង Vasily Bykov ផង​ដែរ ។

បន្ទាប់ពីឧបទ្ទវហេតុនេះកើតឡើង កប៉ាល់នៃកងនាវាសមុទ្រខ្មៅបានបន្តភារកិច្ចគ្រប់គ្រងការរុករករបស់ពួកគេឡើងវិញ ដោយមិនមានការរំខាន។ ទោះជាយ៉ាងណា មន្ត្រីអ៊ុយក្រែនមិនទាន់ធ្វើអត្ថាធិប្បាយលើការអះអាងនេះនៅឡើយទេ៕

ប្រភព៖ A News

ប្រែសម្រួលដោយ៖ វាសនា

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២